អាគុប 110 កាន់តែទំនើបជាមួយការបំពាក់ប្រព័ន្ធហ្វាំ្រង ABS តម្លៃខ្ទង់ ២ ពាន់ដុល្លារ

[ទីផ្សារបរទេស] ម៉ូតូ Honda Super Cup 110 ឬអាគុប ស៊េរីឆ្នាំ ២០២២ កាន់តែទំនើបជាមួយនឹងការបំពាក់នូវប្រព័ន្ធហ្វាំ្រង ABS និងជួយសន្សំសំចៃសាំងរហូតដល់ ១ លីត្រ អាចរត់បានចម្ងាយ ៦៨ គ.ម នៅប្រទេសជប៉ុន ។

រូបរាងម៉ូតូអាគុប 110 ឌីហ្សាញទ្បើងបែប Classic ដោយបំពាក់ជាមួយនឹងថាស់កង់ប្រភេទអាលុយមីញ៉ូ ដែលកំពុងពេញនិយមបំផុត។ ហើយប្រព័ន្ធហ្វាំ្រងឌីសមុខដែលបំពាក់ជាមួយនឹង ABS ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូអាគុប 110 បានបំពាក់ចង្កៀងមុខ LED, ភ្លើងស៊ីញ៉ូរាងមូល, និងកុងទ័រឌីជីថល LCD បង្ហាញព័ត៌មានពេញលេញយ៉ាងច្បាស់។

សម្រាប់ម៉ូតូអាគុប 110 បានប្រើប្រាស់ម៉ាស៊ីនសាំង SOHC ចំណុះ ១១០សេសេ ផលិតកម្លាំង ៨សេះ និងកម្លាំងរមួល ៨,៨ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់ចង្កឹះលេខ ៤ វគ្គ។

ខណៈដែលធុងសាំងរបស់ម៉ូតូនេះអាចផ្ទុកបានចំណុះរហូតដល់ ៤ លីត្រ ហើយកម្រិតនៃការប្រើប្រាស់សាំងក្នុង ១ លីត្រ អាចរត់បានចម្ងាយ ៦៨ គីទ្បូម៉ែត្រ ឬចាក់ម៉ាពេញ អាចរត់បានចម្ងាយ ២៧០ គីទ្បូម៉ែត្រផងដែរ។

សូមបញ្ជាក់ថាចំពោះម៉ូតូ Honda Super Cup 110 ឬអាគុប ស៊េរីឆ្នាំ ២០២២ មានជម្រើស ៥ ពណ៍ និងមានតម្លៃចាប់ពី ២ ៤៧២ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម