ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ឥទ្ធិពល Apple ធ្វើឲ្យ Hyundai និង Kia ខាតបង់តម្លៃ ៨,៥ពាន់លានដុល្លារ

ឥទ្ធិពល Apple ធ្វើឲ្យ Hyundai និង Kia ខាតបង់តម្លៃ ៨,៥ពាន់លានដុល្លារ

Hyundai និងម៉ាកសាខារបស់ខ្លួនគឺ Kia បានបញ្ជាក់ថាពួកគេមិនមានការពិភាក្សាជាមួយ Apple ទាក់ទងនឹងការផលិតរថយន្តថ្មីនោះទេ។ នេះបើតាមការចុះផ្សាយរបស់ Bloomberg។

ដំណឹងនេះបានធ្វើឲ្យតម្លៃលើទីផ្សារបស់ Hyundai ធ្លាក់ចុះអស់ ៣ពាន់លានដុល្លារ ដោយសារតម្លៃហ៊ុនបានធ្លាក់ចុះ ៦,២% ខណៈដែល Kia បាត់បង់តម្លៃទីផ្សារអស់ ៥,៥ពាន់លានដុល្លារ ដោយសារតម្លៃហ៊ុនធ្លាក់ចុះរហូតដល់ ១៥%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រំលឹកថាកាលពីខែមករា មានការផ្សព្វផ្សាយថា Hyundai និង Apple ប្រហែលជាសហការគ្នាលើការផលិតរថយន្តអគ្គិសនីបើកបរស្វ័យប្រវត្តិថ្មី ដែលប្រើប្រាស់គ្រោងឆ្អឹង E-GMP ថ្មីរបស់ Hyundai។ ដំណឹងនេះត្រូវបានបញ្ជាក់ពី Hyundai ផ្ទាល់ ដោយពេលនោះ Hyundai និយាយថាខ្លួនកំពុងពិភាក្សាជាមួយ Apple ប៉ុន្តែក្រោយមក Hyundai ក៏បានប្ដូរសេចក្ដីប្រកាសដោយមិនបង្ហាញឈ្មោះ Apple នោះទេ។

ទន្ទឹមនឹងនេះដែរកាលពីដើមសប្ដាហ៍កន្លងទៅ សារព័ត៌មានជាច្រើនបានផ្សព្វផ្សាយថា Apple គ្រោងនឹងធ្វើការបណ្ដាក់ទុនធំរហូតដល់ ៣,៦ពាន់លានដុល្លារទៅលើក្រុមហ៊ុន Kia សម្រាប់ផែនការផលិតរថយន្តអគ្គិសនីរបស់ Apple ផងដែរ។ ប៉ុន្តែពេលនេះមានការបញ្ជាក់ពីប្រភពជិតដិតនឹងរឿងនេះដល់ Bloomberg ថាកិច្ចពិភាក្សារវាង Kia, Hyundai និង Apple គឺមិនមានទៀតនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម