ឧស្សាហកម្មប្រេងសាំងប្រទេសចិនធ្លាក់ចុះយ៉ាងខ្លាំង ដោយសារការរីកចំរើននៃរថយន្តអគ្គិសនី

[បរទេស] ក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំប៉ុណ្ណោះ ចំនួនរថយន្តអគ្គិសនី (NEVs) ដែលលក់នៅក្នុងប្រទេសចិនបានកើនឡើង ៣ដង បើប្រៀបធៀបទៅនឹងចំនួនរថយន្តដែលបានលក់ក្នុងឆ្នាំ ២០២០ ដែលធ្វើឲ្យឧស្សាហកម្មការរុករកប្រេង និងរោងចក្រផលិតកំពុងកត់ត្រាការធ្លាក់ចុះយ៉ាងគួរឲ្យគត់សម្គាល់នៅក្នុងប្រទេសនេះ ។

យោងតាមអ្នកតំណាងក្រុមហ៊ុនអន្តរការីក្នុងឧស្សាហកម្មនេះ ការប្រើប្រាស់ប្រេងសាំងនៅក្នុងប្រទេសចិនកំពុងធ្លាក់ចុះពី ៤-៥% ក្នុងមួយឆ្នាំចាប់ពីពេលនេះរហូតដល់ចុងទសវត្សរ៍នេះ ដោយសារអំពីការរីកចំរើននៃរថយន្តអគ្គិសនីនៅក្នុងប្រទេសចិន។ មិនត្រឹមតែប៉ុណ្ណោះ តាមអត្រានៃការអភិវឌ្ឍន៍បច្ចុប្បន្ន សមាមាត្រនេះអាចកើនឡើងទ្វេដងនៅឆ្នាំ ២០២៧ ហើយនៅឆ្នាំ ២០៤០ រថយន្តនៅលើផ្លូវទាំងអស់របស់ចិននឹងពោរពេញដោយរថយន្តអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ការផ្លាស់ប្តូរនេះនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើឧស្សាហកម្មប្រេង ដោយត្រូវបានគេព្យាករណ៍ថា តម្រូវការប្រេងសាំងនៅក្នុងប្រទេសចិនអាចធ្លាក់ចុះពី ៣,៥ លានបារ៉ែលក្នុងមួយថ្ងៃ មកត្រឹមតែ ១ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ ២០៤០ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម