៥ ចំណុចដែលអ្នកគ្រប់គ្នាតែងត្រូវការក្នុងពេលទិញរថយន្តភីកអាប់ ហើយចំណុចពិសេសទាំងនោះគឺមាននៅលើរថយន្ត Maxus T90

រថយន្តភីកអាប់ជាយានជំនិះមួយដ៏ល្អសម្រាប់ការធ្វើដំណើរផ្លូវoff-road, ការដឹកជញ្ផូន និងសម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារ។ សម្រាប់អ្នកបើកបរមួយចំនួន រថយន្តភីកអាប់គឺជាដំណោះស្រាយដ៏ប្រសើរសម្រាប់ការងារដឹកជញ្ផូន, ការដើរលេងកម្សាន្ត និងអ្វីៗគ្រប់យ៉ាងតាមតម្រូវការរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកកំពុងពិចារណារកទិញរថយន្តភីកអាប់ ហើយអ្នកមានជម្រើសជាច្រើននាពេលបច្ចុប្បន្នជាមួយនឹងម៉ាករថយន្តថ្មីៗជាច្រើននៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែអ្នកមិនប្រាកដចិត្តថាមួយណាជាជម្រើសដ៏ល្អ វាគឺជាការជ្រើសរើសដ៏ត្រឹមត្រូវសម្រាប់អ្នកឬអត់ទេ ដូច្នេះលោកអ្នកអាចសាកល្បងក្រឡេងមើលរថយន្តថ្មីគឺ Maxus T90 ដែលជារថយន្តភីកអាប់ខ្នាតកណ្តាល ដែលមានការរចនាយ៉ាងល្អ តម្លៃសមរម្យ និងអត្ថប្រយោជន៍ជាច្រើន។ ថ្ងៃនេះយើងនឹងបង្ហាញអំពីលក្ខណៈពិសេស៥ចំណុចដែលអ្នកត្រូវតែគិតគូរក្នុងអំឡុងពេលអ្នកទិញរថយន្តភីកអាប់ ហើយចំណុចសំខាន់ៗទាំងអស់នេះមាននៅលើ Maxus T90 ទាំងអស់។

  • កម្លាំង និងតម្លៃ: រថយន្តភីកអាប់ភាគច្រើនបំពាក់ជាមួយម៉ាស៊ីនចំនួន៤ស៊ីឡាំង អាចជាប្រភេទម៉ាស៊ីនម៉ាស៊ូត ឬសាំង។ ពួកគេក៏ភ្ជាប់មកជាមួយជម្រើសនៃប្រភេទប៉ុង១ ឬប៉ុង២។ នៅពេលជ្រើសរើសអំពីទំហំម៉ាស៊ីន លោកអ្នកនឹងត្រូវគិតអំពីតុល្យភាពរវាងតម្លៃ កម្លាំងសេះ និងកម្រិតស៊ីប្រេងឥន្ធនៈផងដែរ។ ដូច្នេះហើយរថយន្ត Maxus T90 ផ្តល់ឱ្យអ្នកនូវជម្រើសដ៏ល្អនៃប្រភេទប៉ុង២ 4×4 និងប្រភេទម៉ាស៊ូតចំណុះ 2.0T តួបូភ្លោះ(Bi-Turbo) ជាមួយនឹងប្រអប់លេខអូតូស្វ័យប្រវត្តិ៨វគ្គ ដែលផ្តល់ថាមពល ១៦០kW និងកម្លាំងរមួល ៥០០Nm។ ប្រសិនបើលោកអ្នកបើកបរក្នុងស្ថានភាពផ្លូវឆ្ងាយជាញឹកញាប់ ជម្រើសប៉ុង២គឺជម្រើសដ៏ឆ្លាតវៃនិងល្អបំផុត ហើយរថយន្ត Maxus T90 មានចំណុចទាំងអស់នេះដែលអ្នកត្រូវការពីរថយន្តភីកអាប់ ជាមួយនឹងតម្លៃ Maxus T90 ចាប់ពី ៤៦ ៩៩០ដុល្លារ និងបង់ប្រចាំខែត្រឹមតែ ៤៣២ដុល្លារប៉ុណ្ណោះ។

ពាណិជ្ជកម្ម
  • កម្លាំងអូសទាញ និងការសន្សំសំចៃ: គ្រប់រថយន្តភីកអាប់ទាំងអស់គឺមានសមត្ថភាពក្នុងការផ្ទុកបន្ទុកធ្ងន់ ហើយការដឹងពីទម្ងន់ឬបន្ទុកនៃការប្រើប្រាស់ដែលអ្នកត្រូវការដើម្បីដឹកជញ្ផូន នោះវាអាចជួយកំណត់បានថា តើអ្នកត្រូវការរថយន្តភីកអាប់ខ្នាតកណ្តាល ឬខ្នាតធំ។ ឧទាហរណ៍ បើយោងតាមរថយន្ត New Maxus T90 វាមានសមត្ថភាពអូស ៣,៥តោន ហើយអ្នកបើកបរអាចប្តូរររបៀបនៃបើកបរតាមបែបបទផ្លូវផ្សេងៗដូចជា 2H, 4H, AUTO និង 4L ជាមួយនឹងមុខងារសន្សំសំចៃ Eco, Power និង Normal ដែលអាចផ្តល់នូវការគ្រប់គ្រងការបើកបរបានយ៉ាងល្អ។ Maxus T90 បានបំពាក់នូវមុខងារសន្សំសំចៃ និងផ្តល់នូវកម្លាំងអូសទាញគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

  • ប្រព័ន្ធសុវត្ថិភាព: នៅពេលទិញរថយន្តថ្មីណាមួយការវាយតម្លៃលើប្រព័ន្ធសុវត្ថិភាពគឺតែងតែជាការពិចារណាដ៏សំខាន់មួយ។ មុនពេលអ្នកបើកបររថយន្តភីកអាប់ អ្នកត្រូវតែសិក្សាស្រាវជ្រាវបន្ថែមអំពីមុខងារសុវត្ថិភាពផងដែរ ហើយរថយន្ត Maxus T90 ផ្តល់នូវអ្វីដែលអ្នកគ្រប់គ្នាត្រូវការទាំងអស់ដូចជា មុខងារជំនួយការបើកបរ, ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច, ប្រព័ន្ធជំនួយពេលចុះចំណោត, កាំមេរ៉ាខាងក្រោយជាមួយសេនស័រជំនួយការចតរថយន្ត, ប្រព័ន្ធផ្តល់ដំណឹងពីការបើរបរខុសគន្លងផ្លូវ, ប្រព័ន្ធផ្តល់សញ្ញាពីសម្ពាធកង់, ពោងសុវត្ថិភាពខាងមុខ និងចំហៀង, ការផ្តល់ដំណឹងពីខ្សែក្រវ៉ាត់សុវត្ថិភាព, សញ្ញាពេលបើកបរហួសល្បឿនកំណត់ និងមុខងារច្រើនទៀត។ ជាពិសេស Maxus T90 បានទទួលពានរង្វាន់ផ្កាយប្រាំពីវិទ្យាស្ថាន ANCAP ដែលធានាសុវត្ថិភាពអ្នកបើកបរ និងអ្នករួមដំណើរបានយ៉ាងល្អ។

  • ភាពប្រណិតនៃកាប៊ីនខាងក្នុង: ឥឡូវនេះ អ្នកទិញរថយន្តថ្មីភាគច្រើនគឺត្រូវការរថយន្តភីកអាប់ដែលផ្តល់នូវលក្ខណៈប្រណិត ពីព្រោះរថយន្តភីកអាប់មិនមែនសម្រាប់តែការដឹកជញ្ជូនទំនិញ និងសម្រាប់អ្នកធ្វើការងារប៉ុណ្ណោះទេ ប៉ុន្តែវាក៏សម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារផងដែរ។ ដូច្នេះហើយ ពួកគេចង់បានរថយន្តភីកអាប់ថ្មីដែលភ្ជាប់មកជាមួយជម្រើសដ៏ប្រណិត ដូចជា ប្រព័ន្ធព័ត៌មានកម្សាន្ត, កុងទ័រឌីជីថល, កៅអីអេឡិចត្រូនិចបែបស្ព័រ, កញ្ចក់ចំហៀងអេឡិចត្រូនិច, ដំបូលលើsunroof, ប្រព័ន្ធ Bluetooth, Apple CarPlay, កៅអីពូកស្បែកនិងដៃចង្កូតស្បែក ហើយមុខងារនិងប្រណិតភាពទាំងអស់នោះគឺមាននៅលើ Maxus T90។ ប្រសិនបើអ្នកចង់បានផាសុកភាពខ្ពស់ក្នុងការបើកបររថយន្តភីកអាប់នោះ Maxus T90 នឹងក្លាយជាដៃគូបើកបរដ៏ល្អរបស់អ្នក។

  • ប្រវែងនិងភាពធំទូលាយ: តើអ្នកត្រូវការទំហំធំប៉ុនណាពីរថយន្តភីកអាប់ ទាំងផ្នែកខាងក្នុងនិងផ្នែកខាងក្រៅ? ខណៈពេលដែលអ្នកទិញជាច្រើនតែងតែរំពឹងថារថយន្តភីកអាប់គឺមានតូចដោយសារតែគេតម្រូវការតែការដឹកជញ្ផូនប៉ុណ្ណោះ។ ប៉ុន្តែរថយន្ត Maxus ផ្តល់នូវការរំពឹងទុកមួយយ៉ាងល្អជាមួយភាពធំទូលាយ នឹងកម្ពស់ខ្ពស់ពីដីប្រវែង ២២០mm, ប្រវែងបណ្តោយ ៥ ៣៦៥mm, ប្រវែងទទឹង ១ ៩០០mm, កម្ពស់ ១ ៨០៩mm និងគម្លាតពីកង់មុខទៅកង់ក្រោយប្រវែង ៣ ១៥៥mm ដែលផ្តល់កន្លែងធំទូលាយយ៉ាងផាសុកភាពនៅក្នុងកាប៊ីន។ អំពីកន្លែងផ្ទុកទំនិញវិញវាមានប្រវែងបណ្តោយ ១ ៥១០mm, ប្រវែងទទឹង ១ ៤៨៥mm និងខ្ពស់ ៥៣០mm ដែលផ្តល់ឱ្យអ្នកនូវកន្លែងទំហំគ្រប់គ្រាន់សម្រាប់ការដឹកជញ្ជូនទំនិញរបស់អ្នក។

ចំណុចសំខាន់ទាំងប្រាំខាងលើនឹងផ្តល់ឱ្យអ្នកនូវការសម្រេចចិត្តដ៏ល្អមួយមុនពេលអ្នកទិញរថយន្តភីកអាប់ថ្មី បូករួមទាំងលក្ខណៈពិសេសទាំងអស់នោះ រថយន្ត Maxus T90 ក៏ផ្តល់នូវការធានារយៈពេល៣ឆ្នាំ ឬ ១០០,០០០Km ផងដែរដើម្បីផ្តល់ទំនុកចិត្តកាន់តែខ្ពស់ដល់អ្នកប្រើប្រាស់រថយន្តភីកអាប់នេះ។ ប្រសិនបើអ្នកចាប់អារម្មណ៍លើម៉ូដែលថ្មីនេះ លោកអ្នកអាចអញ្ជើញទៅទស្សនារថយន្តនៅអគារតាំងបង្ហាញរថយន្តដើម្បីបើករសាកល្បងជាមួយបទពិសោធន៏ថ្មី និងកាន់តែពិសេសគឺការមកដល់ស្តុកថ្មីទិញភ្លាមបានភ្លាម។

សម្រាប់ពត៍មានលម្អិតលោកអ្នកអាចទំនាក់ទំនងទីប្រឹក្សាផ្នែកលក់របស់យើងខ្ញុំតាមរយៈលេខទូរស័ព្ទដូចខាងក្រោម:

  • លោកទឿន 017 786 662
  • កញ្ញាស្រីណែត 089 566 653
  • លោក សុភួន 089 777 919
Sponsored