កាលពីពេលថ្មីៗនេះ Honda បានបញ្ចេញ SUV ស៊េរីថ្មីដំបូងបង្អស់ដែលបំពាក់ម៉ាស៊ីន Hybrid គឺ CR-V Hybrid ដែលជួយធ្វើឲ្យរថយន្តនេះរឹតតែស៊ីសាំងតិច។
CR-V Hybrid ដែលផលិតសម្រាប់ទីផ្សារអឺរ៉ុបនេះ បានបំពាក់ម៉ាស៊ីនសាំង i-VTEC ចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ជាមួយនឹងម៉ូទ័រអគ្គិសនីមួយដែលបង្កើតកម្លាំងបានសរុប ១៨១ សេះ ហើយផ្តល់ជម្រើសប៉ុងមួយ FWD និង ប៉ុងពីរ AWD។
រថយន្ត CR-V ប្រើម៉ាស៊ីនកូនកាត់នេះ មានកម្រិតស៊ីសាំងត្រឹម ៥,៣ លីត្រប៉ុណ្ណោះសម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រចំពោះប្រភេទប៉ុងមួយ ខណៈប្រភេទប៉ុងពីរស៊ី ៥,៥ លីត្រ។
CR-V Hybrid មានតម្លៃចាប់ពី ៣៧ ០០០ ដុល្លារឡើងទៅ ដោយបំពាក់មកជាមួយនូវបច្ចេកវិទ្យាសុវត្ថិភាពជាច្រើន ដូចជា Adaptive Cruise Control, Collision Mitigation Braking និង Lane-Keeping Assistance ជាដើម ។ ក្រៅពីនោះគឺ យ៉ាន់ទំហំ ១៨ អ៊ីង, សេនស័រចូលចត, កាមេរ៉ាក្រោយ, មុខងារ Apple CarPlay និង Android Auto, Blind-Spot និង Cross-Traffic Monitoring ផងដែរ៕