វីរុសកូរ៉ូណា ដែលមានឈ្មោះផ្លូវការថា Covid-19 បានធ្វើឲ្យកម្មវិធីបច្ចេកវិទ្យាដូចជា Mobile World Congress នៅទីក្រុងប៉ាសេឡូណា និងកម្មវិធី Beijing Auto Show ត្រូវរំសាយចោលទាំងស្រុង។
មានការជជែកវែកញែកថាព្រឹត្តិការណ៍កីឡាអូឡាំពិតឆ្នាំ ២០២០ អាចត្រូវលើកពេល ឬរំសាយចោលតែម្ដង ប៉ុន្តែអ្វីដែលគេរឹតតែព្រួយបារម្ភគឺកម្មវិធីតាំងបង្ហាញរថយន្ត Geneva International Motor Show ឆ្នាំ ២០២០ ដែលនឹងមកដល់ឆាប់ៗនេះ។
យ៉ាងណាក្ដីបើផ្អែមតាមអ្នកនាំពាក្យនៃអ្នករៀបចំកម្មវិធី GIMS បានប្រាប់សារព័ត៌មាន Forbes ថា ៖ “វានឹងត្រូវបន្តដូចការគ្រោងទុក”។ ទន្ទឹមនឹងនេះតំបន់ដែលនឹងត្រូវប្រារព្ធកម្មវិធីនេះគឺនៅសាល Palexpo នៃទីក្រុង Geneva ប្រទេសស្វីស បាននិយាយថាពួកគេនឹងធ្វើការត្រួតពិនិត្យស្ថានភាពឲ្យបានដិតដល់ និងមានទំនាក់ទំនងជាមួយអគ្គនាយកដ្ឋានសុខាភិបាល ដើម្បីផ្ដល់ជាការណែនាំ និងសកម្មភាពបន្ទាន់ៗផងដែរ៕