[បរទេស] នាពេលថ្មីៗកន្លងទៅនេះ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថា រថយន្តអគ្គិសនីសុទ្ធដំបូងគេរ Apple iCar EV ត្រូវបានក្រុមហ៊ុន Apple ពន្យារពេលដាក់បង្ហាញចេញដល់ឆ្នាំ ២០២៨ ពីគោលដៅរបស់ក្រុមហ៊ុននៅឆ្នាំ ២០២៦ ។
ការពន្យាពេលនេះ ដោយសារតែគម្រោង iCar បានស្ថិតក្នុងការអភិវឌ្ឍន៍អស់រយៈពេលមួយទសវត្សរ៍មកហើយចាប់តាំងពីឆ្នាំ ២០១៤ ហើយបានទទួលរងនៅការលំបាក និងបញ្ហាប្រឈមជាច្រើន។ លើសពីនេះ ក្រុមហ៊ុន ក៏បានទម្លាក់ក្នុងការផ្តល់ជូននៅប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិត ៤ ជំនួសមកវិញត្រឹមតែកម្រិត 2+ ដែលដូចទៅនឹងអ្វីដែលក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតប្រើប្រាស់ដូចជា Tesla ជាដើម។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Apple ក៏កំពុងពិភាក្សាជាមួយដៃគូរផលិតរបស់ខ្លួននៅអឺរ៉ុបអំពីវិធីសាស្រ្តថ្មីក្នុងការអភិវឌ្ឍន៍រថយន្តនេះ ប្រសិនបើ Apple មិនអាចសម្រេចបាននូវគោលដៅថ្មីរបស់ខ្លួន គម្រោងនេះអាចនឹងត្រូវលុបចោលផងដែរ ៕