ឡានប្រណីតកូរ៉េ Genesis G80 ឆ្នាំ២០២១ ចេញលក់ហើយ តម្លៃ ៤៧ ០០០ដុល្លារ

ក្រុមហ៊ុន Genesis ដែលស្ថិតក្រោមម៉ាក Hyundai បានប្រកាសចេញរថយន្តម៉ូដែល G80 ស៊េរីឆ្នាំ២០២១ ជាផ្លុវការ ដោយមានតម្លៃចាប់ពី ៤៧ ៧០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

បើប្រៀបធៀបទៅ រថយន្ត Genesis G80 ឆ្នាំ២០២១ ថ្លៃជាងស៊េរីមុន ៥ ១៥០ដុល្លារ ប៉ុន្តែទទួលបានការឌីហ្សាញកាន់តែស្ព័រ និងស្រស់ស្អាតជាងមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វាបំពាក់ចង្កៀងមុខ LED, ប្រព័ន្ធស៊ីម៉ាំងភ្លោះ, យ៉ាន់ Alloy ១៨អ៊ីញ, ភ្លិតទឹកអូតូ, កៅអីចុចសារ៉េបាន ១២បែប ហើយមានមុខងារកម្តៅ, អេក្រង់បង្ហាញព័ត៌មាន ១៤,៥អ៊ីញ មានមុខងារ GPS និងផែនទី និងកុងទ័រ LCD ទំហំ ៨អ៊ីញ និង Speaker ១២គ្រាប់ ជាដើម។

ក្នុងនោះ G80 ក៏មានបំពាក់មុខងារជំនួយការបើកបរ ដូចជា forward collision avoidance-assist with pedestrian and cyclist detection, smart cruise control with machine learning, highway driving assist, lane keeping assist, lane following assist, blind-spot collision avoidance-assist, rear cross-traffic collision avoidance-assist រួមទាំងពោងសុវត្ថិភាព ១០គ្រាប់ផងដែរ។

Genesis G80 ផ្តល់ម៉ាស៊ីនចំនួន ២ជម្រើស គឺ ម៉ាស៊ីនចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០០សេះ និង ម៉ាស៊ីនចំណុះ ៣,៥លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៧៥សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម