ការលក់រថយន្តប្រើថាមពលអ៉ីដ្រូសែន FCEV របស់ Toyota កំពុងជួបវិបតិ្តធ្ងន់ធ្ងរ

[បរទេស] ក្តីស្រមៃក្នុងការលក់រថយន្តប្រើថាមពលអ៉ីដ្រូសែន FCEV របស់ក្រុមហ៊ុនផលិតរថយន្ត Toyota ដែលជាអ្នកគាំទ្រដ៏ធំបំផុតនៃបច្ចេកវិទ្យានេះ កំពុងជួបវិបត្តិដ៏ធ្ងន់ធ្ងរ ដោយការលក់នៅខែវិច្ឆិកា ២០២៤ នេះ លក់បានត្រឹមតែ ១៣៤ គ្រឿងប៉ុណ្ណោះ នៅលើទីផ្សារសកលលោក ។

ក្នុងនោះ សម្រាប់ការលក់រថយន្តប្រភេទ FCEV នៅខែវិច្ឆិកា ២០២៤ បានត្រឹមតែ ១៣៤ គ្រឿង គឺជាចំនួនការលក់តិចជាង ៨,២ កាលពីខែតុលា ខណៈការលក់នៅទូទាំងពិភពលោកគិតពីខែមករា ដល់ខែវិច្ឆិកា បានត្រឹមតែ ១ ៧០២ គ្រឿង ជាចំនួនធ្លាក់ចុះ ៥៤% បើធៀបនឹងឆ្នាំ ២០២៣ ដែលលក់បាន ៤ ០២៣ គ្រឿង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា នៅប្រទេសជប៉ុន ការលក់រថយន្តប្រភេទ FCEV មានចំនួនត្រឹមតែ ២៣ គ្រឿងកាលពីខែវិច្ឆិកា ធ្លាក់ចុះ ១៧,១ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈការលក់ក្នុងរយៈពេល ១១ខែ របស់ Toyota លក់បានចំនួន ៦៦១គ្រឿងប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម