ធ្លាប់ Elon Musk សើចចំអក ពេលនេះ BYD នឹងវ៉ាដាច់ Tesla ជាម៉ាករថយន្តអគ្គិសនីធំជាងគេរបស់ពិភពលោក

[បរទេស] BYD ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ចិនដែលធ្លាប់ត្រូវ Elon Musk សើចចំអកចំពោះគំរូរថយន្តដែលថាវាអាចជាគូប្រជែងរបស់ Tesla កំឡុងពេលសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg កាលពីឆ្នាំ ២០១១ ឥឡូវនេះត្រូវបានគេព្យាករណ៍ថានឹងវ៉ាដាច់ Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោកនៅចុងបញ្ចប់នៃឆ្នាំ ២០២៣ ។

គួរឲ្យដឹងថា បច្ចុប្បន្ន BYD កាន់កាប់តំណែងជាអ្នកផលិតរថយន្តអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក  ភាពជោគជ័យនៃការលក់នាពេលថ្មីៗនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ BYD ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ BYD ក៏បានបំបែកចូលទៅក្នុងបញ្ជីកំពូលទាំង ១០ នៃក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុត និងត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៣ ជាមួយនឹងចំនួនរថយន្តសរុបចំនួន ៣,១៣ លានគ្រឿង  ខណៈ ក្រុមហ៊ុន Tesla ត្រូវបានគេរំពឹងថានឹងបញ្ចប់ឆ្នាំ ២០២៣ ដោយបានចែកចាយរថយន្តចំនួន ១,៨២ លានគ្រឿងនៅឆ្នាំនេះ ពោលគឺធ្លាក់ចុះពីគោលបំណងដែលបានបញ្ជាក់របស់លោក Elon Musk ដែលមានការចែកចាយចំនួន ២ លានគ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម