[ទីផ្សារបរទេស] ក្នុងខែសីហា ការលក់សរុបរបស់ Ford និងម៉ាកសាខា Lincoln លើទីផ្សារសហរដ្ឋអាមេរិកបានកើនឡើង ២៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ហើយគិតមកទល់ពេលនេះការលក់សរុបមានការថយចុះ ០,២% ប៉ុណ្ណោះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង និងជាដំណឹងវិជ្ជមានមួយនោះគឺការលក់រថយន្តអគ្គិសនីសុទ្ធរបស់ Ford កាលពីខែសីហា មានរហូតដល់ ៥ ៨៩៧គ្រឿង ដែលជាការកើនឡើង ៣០៧% ធៀបនឹងឆ្នាំមុន ហើយមានចំណែក ៣,៩% នៃចំនួនលក់សរុបផងដែរ។
Ford បាននិយាយថារថយន្តអគ្គិសនីសុទ្ធរបស់ខ្លួនកំពុងតែរីកចម្រើនខ្លាំង និងកំពុងតែឈានមុខនូវចំណុចជាមធ្យមរបស់ទីផ្សារ និងបាននិយាយថា Ford កំពុងតែក្លាយជាក្រុមហ៊ុនលំដាប់ទីពីរលើទីផ្សាររថយន្តអគ្គិសនីសុទ្ធបន្ទាប់ពី Tesla។
រថយន្តអគ្គិសនីសុទ្ធដែល Ford មានលក់លើទីផ្សារសហរដ្ឋអាមេរិនាពេលបច្ចុប្បន្នគឺមានចំនួនបីម៉ូដែល រួមមានរថយន្ត Ford Mustang Mach-E, រថយន្ត Ford F-150 Lightning និងរថយន្ត Ford E-Transit៕