ការលក់ឡានអគ្គិសនីសុទ្ធរបស់ Hyundai និង Kia នៅត្រីមាសទី២ ឆ្នាំនេះ កើនឡើងគួរឲ្យគត់សម្គាល់

[បរទេស] នៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២៤ ក្រុមហ៊ុនផលិតរថយន្ត Kia បានបង្កើតកំណត់ត្រាលក់ថ្មីជាមួយនឹងរថយន្តអគ្គិសនីសរុបចំនួន ២៩ ៣៩២ គ្រឿងដែលលក់នៅក្នុងទីផ្សារជុំវិញពិភពលោក។ ខណៈ ក្រុមហ៊ុន Hyundai លក់រថយន្តអគ្គិសនី Ioniq 6 មានកើនឡើង ១១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះ បន្ទាប់ពីរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៤ ក្រុមហ៊ុន Kia បានលក់រថយន្តអគ្គិសនីសុទ្ធ Kia EV6 ចំនួន ១០ ៩៤១ គ្រឿង កើនឡើង ៣១,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ខណៈ Kia EV9 លកើបានចំនួន ៩ ៦៧១ គ្រឿង និង រថយន្តអគ្គិសនី Kia Niro ចំនួន ៨ ៧៨០ គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ រថយន្តអគ្គិសនីសុទ្ធ Hyundai Ioniq 5 លក់បានសរុបចំនួន ១៨ ៧២៨គ្រឿង ។ លើសពីនេះ ក្នុងអំឡុងពេលដូចគ្នានេះ រថយន្តអគ្គិសនីសុទ្ធ Hyundai Ioniq 6 លក់បានចំនួន ៦ ៩១២ គ្រឿង ។

សរុបមក ការលក់រថយន្តសរុប រួមទាំងរថយន្តប្រើចំហេះក្នុង និងរថយន្តអគ្គិសនី របស់ Hyundai ក្នុងឆមាសទីមួយនៃឆ្នាំនេះ បានកើនឡើង ២,២% ខណៈដែលការលក់រថយន្តម៉ាក Kia ថយចុះបន្តិច ២% ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម