កាលពីឆ្នាំមុន ការលក់រថយន្តអគ្គិសនីបានកើនឡើងដល់ ១១ ភាគរយនៅអឺរ៉ុប

ទីភ្នាក់ងារបរិស្ថានអឺរ៉ុប (EEA) បានបង្ហាញថាប្រហែល ១១ ភាគរយនៃរថយន្តចំនួន ១១,៦ លានគ្រឿងដែលត្រូវបានលក់នៅសហភាពអ៊ឺរ៉ុប, អៀឡង់, ន័រវែស និងចក្រភពអង់គ្លេស កាលពីឆ្នាំមុនគឺជារថយន្តអគ្គិសនី ឬ រថយន្តកូនកាត់ PHEV។ រថយន្តអគ្គិសនីមួយក្នុងចំណោមរថយន្តថ្មីចំនួន ៩ គ្រឿងដែលត្រូវបានលក់ ដោយវាតំណាងឱ្យការកើនឡើងពី ៣.៥% ក្នុងឆ្នាំ ២០១៩ ។

ទិន្នន័យបណ្តោះអាសន្នពីទីភ្នាក់ងារនេះក៏បានបង្ហាញពីការថយចុះ ១២ ភាគរយនៃការបំភាយឧស្ម័នកាបូនិកក្នុងកម្រិតថ្មីនៃរថយន្តថ្មីបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ដែលជាការថយចុះលើកដំបូងដែលបានសង្កេតឃើញចាប់តាំងពីឆ្នាំ ២០១៦ និងជាការធ្លាក់ចុះប្រចាំឆ្នាំដ៏ធំបំផុតចាប់តាំងពីសហភាពអ៊ឺរ៉ុបបានណែនាំស្តង់ដារឧស្ម័នកាបូនិចរថយន្តរបស់ខ្លួនកាលពីឆ្នាំ ២០១០ ។ ការបំភាយឧស្ម័នជាមធ្យមសម្រាប់រថយន្តថ្មីដែលបានចុះឈ្មោះនៅអឺរ៉ុបកាលពីឆ្នាំមុនគឺ ១០៧,៨ ក្រាមនៃឧស្ម័នកាបូនិកក្នុង ១ គីឡូម៉ែត្រដែលតំណាងឱ្យការថយចុះ ១៤.៥ ក្រាម បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្នុងតំបន់ការលក់រថយន្តអគ្គិសនីបានកើនឡើងដល់ជាងមួយលានគ្រឿងនៅឆ្នាំ ២០២០ ដែលកាន់កាប់ចំណែកធំជាងនេះបើទោះបីជាការលក់រថយន្តថ្មីមានការថយចុះក៏ដោយសារតែការរាលដាលក៏ដោយ។ EEA ក៏បានបញ្ជាក់ផងដែរថាចំណែកនៃរថយន្តអគ្គិសនីបានកើនឡើងពី ១,៤% ក្នុងឆ្នាំ ២០១៩ ដល់ប្រមាណ ២,៣% នៅឆ្នាំ ២០២០ ។

ជាមួយនឹងស្តង់ដារនៃ Euro 6d កាន់តែតឹងតែងដែលចូលជាធរមានកាលពីឆ្នាំមុន ក្រុមហ៊ុនផលិតរថយន្តត្រូវបានបង្ខំឱ្យកាត់បន្ថយការបំភាយយានយន្តរបស់ពួកគេដោយលក់រថយន្តដែលមានការបំភាយទាប ឬទិញឥណទានពីក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតដើម្បីសំរេចគោលដៅរបស់ពួកគេ។ អ្នកដែលមិនអាចអនុវត្តតាមនឹងប្រឈមនឹងការពិន័យទោះបីជា EEA មិនបានបង្ហាញពីក្រុមហ៊ុនផលិតរថយន្តណាដែលឆ្លើយតបតាមស្តង់ដារក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម