កុំភ្លេចចុះឈ្មោះ! ដំណើរកម្សាន្តគ្រួសារ Ford Next-Gen Ranger Raptor ទៅកាន់ អូរសោម ស្រុកវាលវែង រយ:ពេល ៣ថ្ងៃ បានមកដល់ហើយ

[ក្នុងស្រុក] ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនៅរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា បានធ្វើការប្រកាសអំពីការរៀបចំដំណើរកំសាន្តសម្រាប់គ្រួសារ Ford Next-Gen Ranger Raptor រយះពេល ៣ថ្ងៃ ដើម្បីផ្ដល់ភាពរីករាយជូនអតិថិជនកំពុងប្រើប្រាស់រថយន្តរបស់ខ្លួន។

ដំណើរកំសាន្តនេះធ្វើឡើងចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២៣ ដែលមានលក្ខណះជាក្បួនឆ្ពោះទៅកាន់តំបន់ព្រៃភ្នំ អូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ដំណើរកំសាន្តនេះ មិនត្រឹមតែបង្កើតភាពរីករាយ និងផ្តល់នៅភាពទំនាក់ទនងល្អទៅដល់អតិថិជនដែលប្រើប្រាស់នៅរថយន្តរបស់ខ្លួននោះទេ អ្វីដែរសំខាន់នោះ ដំណើរកំសាន្តនេះក៏ជាការរួមចំណែកក្នុងការពង្រឹង និងលើកស្ទួយវិស័យទេសចរណ៍ ក្នុងប្រទេសកម្ពុជាផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ គោលបំណងក្នុងការបង្កើតដំណើរកំសាន្តនេះឡើង​ ដើម្បីផ្តល់ឲ្យអតិថិជនរបស់ខ្លួន ទទួលបានបទពិសោធន៍ក្នុងការប្រើប្រាស់នៅរថយន្តភីកអាប់ Ford Next-Gen Ranger Raptor ក៏ដូចជាការយល់ដឹងកាន់តែច្បាស់ក្នុងការបើកបរឲ្យបានត្រឹមត្រូវទៅតាមស្ថានភាពផ្លូវជាក់ស្តែង ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Ford Cambodia បានចាប់ផ្តើមទទួលការចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ សម្រាប់បងប្អូនដែលប្រើប្រាស់នៅភីកអាប់ Ford Ranger Raptor មានបំណងចង់ចូលរួមដំណើរកំសាន្តនេះ អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ធ: 092 888 496 (រៀងរាល់ម៉ោងធ្វើការ)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម