BMW X7 ប្រភេទ Dark Shadow Edition នឹងមានតែ ៥០០គ្រឿងក្នុងលោក

រថយន្ត BMW X7 វាបានផ្តល់នូវភាពលេចធ្លោររួចទៅហើយ ប៉ុន្តែក្រុមហ៊ុនបានធ្វើការបង្ហាញនូវម៉ូឌែលប្រភេទពិសេសថ្មីមួយទៀតគឺ Dark Shadow Edition ដែលមានតែ ៥០០គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារពិភពលោក។ ការបង្ហាញរថយន្តប្រភេទ SUV កាលពីថ្មីៗនេះ គឺយើងបានឃើញវានៅអគារតាំងបង្ហាញរថយន្ត Abu Dhabi ហើយនោះគឺរថយន្ត X5 xDrive40i។ តែយើងក៏អាចទទួលយករថយន្ត X7 Dark Shadow Edition បំពាក់លក្ខណៈពិសេសដូចម៉ូឌែល M50i ដែលមានកម្លាំង ៥២៣សេះ ម៉ាស៊ីន ៤,៤លីត្រ ប្រើប្រាស់ទ័រប៉ូរភ្លោះ ស៊ីឡាំង៨។

យើងសម្គាល់ឃើញថា សម្រាប់ប្រភេទថ្មីនេះគឺមានពណ៌បែប Frozen Arctic Gray រាងខៀវច្រើន ជាងអ្វីដែលបានបង្ហាញជាផ្លូវការកាលពីខែមិថុនាកន្លងទៅនេះ។ តាមពិតទៅ រថយន្តនោះគឺបំពាក់ពណ៌ Frozen Dark តែក្រុមហ៊ុនអាឡឺម៉ងមួយនេះ បានធ្វើការបំពាក់ពណ៌អោយកាន់តែច្បាស់សម្រាប់ប្រភេទពិសេស Dark Shadow Edition X7 នេះជាពណ៌ Frozen Arctic Grey វិញគឺបែបរាងខៀវនេះឯង។ ទំហំកង់យ៉ាងធំរហូតដល់ ២២អុីញ ជារូបរាងអក្សរ V ជាមួយនឹងពណ៌ខ្មៅស្រអប់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅខាងក្នុងវិញគឺប្រើប្រាស់ពណ៌ Nigh Blue Alcantara នៅលើដំបូលរថយន្ត និងបំពាក់ជាមួយស្បែកពណ៌ Nigh Blue ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម