![RE-thumbnail-toyota](https://camboauto.com/wp-content/uploads/2025/02/RE-thumbnail-toyota-1-696x366.jpg)
[បរទេស] អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ ដែលភីកអាប់ Ford F-150 ជារថយន្តដែលលក់ដាច់ជាងគេនៅទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែកំណត់ត្រានេះ ត្រូវបានបានបញ្ចប់ក្នុងឆ្នាំ ២០២៤ ដោយរថយន្ត Toyota RAV4 បានទម្លាក់ភីកអាប់នេះ ចេញពីចំណាត់ថ្នាក់កំពូល ។
ក្នុងនោះ ការលក់របស់ Toyota RAV4 នៅទីផ្សារសហរដ្ឋអាមេរិកកាលពីឆ្នាំមុន បានចំនួនសរុប ៤៧៥ ១៩៣ គ្រឿង កើនឡើង ៩% ខណៈ ភីកអាប់ Ford F-150 លក់បានចំនួន ៤៦០ ៩១៥ គ្រឿង ធ្លាក់ចុះ ៥% នេះបើយោងតាមគេហទំព័រ Jato Dynamics Data shows ។
លើសពីនេះ តួលេខលក់គួរឲ្យកត់សម្គាល់ផ្សេងទៀតរួមមានដូចជា រថយន្ត Honda CR-V ការលក់កើនឡើង ១១% រីឯ Tesla Model Y ដែលធ្លាក់ចុះ ៣% ។ បន្ថែមពីនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota ក៏បានឈរនៅលើកំពូលតារាងម៉ាកដែលលក់ដាច់បំផុតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៤ ទៀតផង ៕