កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីដាក់បង្ហាញជាផ្លូវការនូវកំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង ១,៥០០ នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The Premier Center Sen Sok ។
កំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ ត្រូវបានទទួលស្គាល់ពីអតិថិជនហ្វដជាច្រើនអំពីសមត្ថភាពរបស់រថយន្ត បច្ចេកវិទ្យាទំនើបៗដែលមានបំពាក់ក្នុងរថយន្ត និងកម្លាំងនៃម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ Twin-Turbo V6 Ecoboost ភ្ជាប់ជាមួយប្រព័ន្ធចូលលេខដោយស្វ័យប្រវត្តនៃប្រអប់លេខអេឡិចត្រូនិច ១០វគ្គអូតូ (E-Shifter) ដែលនាំមកនូវបច្ចេកវិទ្យាទំនើបផ្សេងៗដូចជា ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P) និងបែបអក្សរ (T) និងប្រព័ន្ធចាកចេញពីចំណតដោយស្វ័យប្រវត្ត រួមទាំងមានសមត្ថភាពជើងក្រោមដ៏ធន់រឹងមាំ ហាប់ណែន និងផាសុកភាពរបស់រថយន្តដោយមានការបំពាក់នូវបូម FOX ២,៥អ៉ីញ Live-Valve Internal Bypass ដែលអាចកំណត់ការប្រើប្រាស់ទៅតាមស្ថានភាពផ្លូវនីមួយៗទាំងអស់។
នៅក្នុងកិច្ចចាប់ផ្តើមកម្មវិធី លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ Ford Ranger Raptor ជាកំពូលរថយន្ត Pick-up ដែលគ្មានរថយន្ត Pick-up ណាអាចប្រៀបផ្ទឹមបានដោយសារតែមានបច្ចេកវិទ្យាទំនើបលើសគេ ដូចជាជម្រើសម៉ាស៊ីនសាំង នោះគឺយើងអាចកំណត់សំឡេងរថយន្តបាន នឹងមានបូមអេឡិចត្រូនិចដែលដូចទៅនឹងរថយន្តស្ព័រអញ្ចឹង ដែលមិនត្រឹមតែអាចបើកបរក្នុងទីក្រុងនោះទេ រថយន្តនេះគឺអាចបត់បែនបានគ្រប់កាលៈទេសៈ ហើយរថយន្តនេះក៏មានអ្នកជំនាញបានយកទៅកែឆ្នៃ ដើម្បីប្រកួតក្នុងកម្មវិធីប្រណាំងរថយន្ត Off-Road ផងដែរ ដោយអាចបើកក្នុងល្បឿនលឿនបានដល់ទៅ ១៩៨ គីឡូម៉ែត្រ/ម៉ោងឯណោះ និងអាចរក្សាលំនឹងបានយ៉ាងល្អឥតខ្ចោះ។ លើសពីនេះទៅទៀត រាល់អតិថិជនដែលបានទិញរថយន្ត ហ្វដ គឺនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដែលនេះគឺជាការផ្តល់ជូនទៅកាន់អតិថិជនវិញ ក៏ដូចជាការផ្តល់នូវទំនុកចិត្តទៅកាន់អតិថិជនក្នុងការប្រើប្រាស់រថយន្ត ហ្វដ”
លោក ម៉ៃឃើល ហ្វ្រីមែន (Mr. Michael Freeman) អ្នកជំនាញខាងប្រណាំងឡាន Off-Road បានមានប្រសាសន៍ថា៖ “យើងខ្ញុំពិតជាមានសេចក្តីរីករាយជាខ្លាំងដែលបានចូលរួមក្នុងកម្មវិធីដ៏ពិសេសនេះ ដែលយើងខ្ញុំបានធ្វើដំណើរឆ្លងកាត់ប្រទេសឡាវ និងប្រទេសថៃ ដើម្បីបង្ហាញអំពីសមិទ្ធផលដែលរថយន្ត Ranger Raptor របស់យើងទទួលបាន ក្នុងការប្រកួតក្នុងកម្មវិធីប្រណាំងរថយន្ត Off-Road (Asia Cross Country Rally)។ ដោយសារកម្លាំងម៉ាស៊ីន ភាពរឹងមាំ និងបច្ចេកវិទ្យាទំនើបរបស់រថយន្ត Ranger Raptor ទើបធ្វើអោយយើងទទួលបានជ័យជំនះក្នុងការប្រកួត និងមិនគ្មានឧបសគ្គណាដែលជាកង្វល់សម្រាប់រថយន្ត Ranger Raptor នោះទេ។”
កំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ គឺមាន DNA ជាកំពូលរថយន្ត Off-Road Performance ដែលមានសមត្ថភាពខ្ពស់ក្នុងការបើកបរគ្រប់កាលៈទេសៈ និងគ្មានឧបសគ្គអ្វីដែលជាកង្វល់សម្រាប់រថយន្ត Ford Ranger Raptor នោះទេ ដោយក្រោមការធ្វើតេស្តជាច្រើនពីក្រុមអ្នកជំនាញ Ford Performance គឺយើងទទួលបាននូវរថយន្តមួយដែលមានសមត្ថភាពយ៉ាងអស្ចារ្យនៅលើដងផ្លូវ ដោយបំពាក់មកនូវបំពង់ស៊ីមុំាងភ្លោះដែលអាចកំណត់នូវសំលេងបាន និងរួមទាំងបំពាក់នូវយ៉ាន់កង់អាលុយមីញ៉ូម ១៧អ៉ីញ បូករួមសំបកកង់ក្រាស់ប្រភេទ Off-Road ទំហំ ៣៣អ៉ីញ ដែលអាចពុះពារគ្រប់ឧបសគ្គទាំងអស់ដែលមាននៅចំពោះមុខ។
ពិសេសជាងនេះទៅទៀត កំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ ក៏នៅតែបន្តបំពាក់មកនូវបច្ចេកវិទ្យាឆ្លាតវៃជាច្រើន ដើម្បីបង្កនូវភាពងាយស្រួលដល់អតិថិជន និងបង្ហាញអំពីទិន្នន័យផ្សេងៗជាច្រើន នៅលើកុងទ័រឌីជីថល ១២,៤អ៉ីញ ដោយមានប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវចំនួន ៧ជម្រើស ដូចជា Normal, Sport, Slippery, Mud/Ruts, Baja, Sand, និង Rock Crawl ភ្ជាប់ជាមួយអេក្រង់ Multi-Touchscreen ១២អ៉ីញ ដែលមានបំពាក់បច្ចេកវិទ្យា SYNC4A ដោយអាចភ្ជាប់ Apple Carplay និង Android Auto តាមរយៈ Wireless បូករួមជាមួយមុខងារភ្លើងបំភ្លឺជុំវិញរថយន្ត ដែលជួយសម្រួលដល់អ្នកប្រើប្រាស់រថយន្តក្នុងករណីត្រួវការភ្លើងបំភ្លឺក្នុងកន្លែងងងឹត និងប្រព័ន្ធគ្រប់គ្រងប៉ុង អេឡិចត្រូនិច ដោយអាចចាប់ប៉ុងមុខ និងក្រោយ ជាមួយនឹងប្រព័ន្ធកំណត់ការបើកបរសម្រាប់ផ្លូវឧបសគ្គ និងដំណើរជាមួយប្រព័ន្ធកាមេរ៉ា ១៨០ដឺក្រេ និងកាមេរ៉ា ៣៦០ដឺក្រេ ដែលជួយសម្រួលដល់ការបើកបររបស់អតិថិជន។ល។
លើសពីនេះទៅទៀត កំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ ក៏មានបំពាក់នូវប្រព័ន្ធសុវត្ថិភាពទំនើបៗចុងក្រោយ ដើម្បីសម្រួលដល់ការបើកបររបស់អតិថិជន ដូចជាប្រព័ន្ធចង្កៀងឆ្លាតវៃដែលអាចរេតាមចង្កូត និងបែងចែកពន្លឺដោយស្វ័យប្រវត្ត, ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត, ប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថា្នក់, ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ក្រោយពេលមានការប៉ះទង្គិច និងប្រព័ន្ធឆ្លាតវៃជាច្រើនទៀត ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន។
កំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ មានជម្រើសពណ៌ចំនួន ៦ពណ៌ ដើម្បីជាជម្រើសដល់អតិថិជន រួមមានពណ៌ក្រហម ពណ៌ខៀវ ពណ៌ខ្មៅ ពណ៌ប្រផេះស្ងួត ពណ៌ប្រផេះរលោង និងពណ៌ស។ សម្រាប់តម្លៃនៃរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ ជម្រើសម៉ាស៊ីនសាំងគឺ ៧៩ ៩០០ ដុល្លារ ($79,900) និងជម្រើសម៉ាស៊ីនម៉ាស៊ូត គឺ ៧៥ ៩០០ ដុល្លារ ($75,900) សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ: សាខាព្រះមុនីវង្ស 078 999 773, សាខាទឹកថ្លា 095 939 939, សាខាទូលសង្កែ 078 935 935, សាខាជ្រោយចង្វារ 017 999 027, សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357, សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883, សាខាភ្នំពេញថ្មី 011 255 229 / 077 722 999 និងសាខាបឹងបៃតង 099 999 747 ៕