ឡានអាមេរិកមួយនេះ នឹងប្រើអេក្រង់កោងប្រភេទ OLED ទំហំ៣៨អ៊ីង ដំបូងគេបង្អស់លើលោក!

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្តអាមេរិក Cadillac បានបញ្ចេញវីដេអូខ្លីមួយ បង្ហាញឲ្យឃើញពីតាប្លូនៃរថយន្ត SUV ខ្នាតធំរបស់ខ្លួន ដែលមានបំពាក់អេក្រង់កោង ប្រភេទ OLED ដំបូងគេបង្អស់លើពិភពលោក។

អេក្រង់ដ៏ធំសម្បើមនោះមានទំហំសរុប ៣៨អ៊ីង ហើយមានដង់ស៊ីតេភិចសែលស្មើនឹង ទូរទស្សន៍ 4K ២ដង។ ក្រុមហ៊ុន Cadillac អះអាងថា វានឹងផ្តល់នូវពណ៌ដ៏ល្អឥតខ្ចោះក្នុងឧស្សាហកម្មយានយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ រូបថតនៃរថយន្ត Cadillac Escalade ជំនាន់ថ្មី ក៏បានលេចធ្លាយរួចមកហើយដែរ បង្ហាញឲ្យឃើញពីការរចនាដ៏ទំនើបទាន់សម័យ។ Escalade មានស្ទីលស្រដៀងទៅនឹងម៉ូដែល XT6 ដែរ តែមានប៉ាណាមុខធំជាង និងហំជាង។

គួរឲ្យដឹងថា រថយន្ត Cadillac Escalade ថ្មី នឹងប្រើគ្រោងឆ្អឹង T1 Truck Platform ដូច Chevrolet Tahoe និង Suburban ដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម