កំពូលរថយន្ត SUV ពូកែ Off-road របស់ Ford បង្ហាញខ្លួនជាផ្លូវការ ប្រព័ន្ធជើងក្រោមកប់ខ្លាំង

[REVIEW+] ក្រុមហ៊ុន Ford បានធ្វើការបង្ហាញចេញជាផ្លូវការនូវរថយន្ត SUV ប្រភេទថ្មីសម្រាប់ត្រកូល Bronco ដែលមានសមត្ថភាពកាន់តែខ្លាំង និងមានល្បឿនលឿន នោះគឺរថយន្ត Ford Bronco Raptor។

រថយន្ត Bronco Raptor មានប្រវែងសរុបវែងជាងរថយន្ត Bronco ទ្វា ៤ធម្មតាចំនួន ២៥cm ដោយរថយន្តនេះមានប្រវែងសរុប ៤ ៨៥១មម, ទទឹង ២ ១៧៧មម, កម្ពស់ ១៩៨មម និងទម្ងន់សរុប ២៦០០គីឡូក្រាម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្រៅ៖ សម្រាប់ការឌីស្សាញនូវផ្នែកខាងក្រៅនៃរថយន្ត យើងអាចនិយាយបានថារថយន្តទទួលបាន DNA ពីម៉ូឌែល Raptor ក្នុងការចាក់បញ្ជូលទៅលើរថយន្ត SUV នេះ ដើម្បីអោយក្លាយជារថយន្ត SUV ថ្មីមានរូបរាងដ៏អំណាច ដែល Ford បានហៅវាថា “The badess Bronco yet,”។

ផ្នែកខាងមុខបានបំពាក់មកជាមួយរបាប៉ាណាដែលរំលេចដោយអក្សរ​”FORD” នៅចំកណ្តាល និងអមសងខាងដោយចង្កៀងមានរាងមូល ដែលត្រូវបានឌីស្សាញឡើងរួមបញ្ជូលគ្នារវាងអំពូលបំភ្លឺពេលថ្ងៃ និងអំពូលស៊ីញ៉ូ​។

ដោយទទួលបានឈ្មោះជា “The badess Bronco yet,” រថយន្តនេះបានបំពាក់មកជាមួយថាសកង់ទំហំ ១៧អ៊ីញ ស្រោបដោយសំបកប្រភេទ BF Goodrich K02 ទំហំ ៣៧អ៊ីញ ដែលវាជាសំបកកង់ធំបំផុតដែលក្រុមហ៊ុនមិនធ្លាប់បានផ្តល់អោយនៅរថយន្តប្រភេទ SUV ព្រមទាំងកាងការពារខាងមុខ និងបន្ទះការពាម៉ាស៊ីននៅខាងក្រោមយ៉ាងរឹងម៉ាំផងដែរ។

រថយន្ត Ford Bronco Raptor ឆ្នាំ២០២២ ទទួលបាននូវជម្រើសពណ៌តួរខ្លួនផ្នែកខាងក្រៅចំនួន ១០ពណ៌ រួមបញ្ជូលពណ៌ Hot Pepper Red Metallic, Velocity Blue Metallic, Eruption Green Metallic, Shadow Black, Iconic Silver Metallic, Area 51, Cactus Gray, Cyber Orange Metallic Tri-Coat, Oxford White និងពណ៌ប្រភេទផ្តាច់មុខ Code Orange។

ផ្នែកខាងក្នុង៖ ផ្នែកខាងក្នុងនៃរថយន្តបានបំពាក់ស្តង់ដារមកជាមួយ កៅអីស្បែកពណ៌ខ្មៅ រំលេចលេចថ្នេរដេរពណ៌ Code Orange, កុងទ័រឌីជីថលទំហំ ១២អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ទំហំ ១២អ៊ីញ ភ្ជាប់ជាមួយប្រព័ន្ធកម្សាន្តដ៏ទំនើបជំនាន់ចុងក្រោយ SYNC 4 និងកាំម៉េរា ៣៦០ដឹក្រេមួយជុំរថយន្ត។

លើសពីនេះ Ford ក៏ផ្តល់ជូននូវកញ្ចប់ Lux Package ដែលរួមបញ្ចូលនូវឧបករណ៍បំពងសម្លេងប្រភេទ B&O ចំនួន ១០ចំណុច និងប្រព័ន្ធ Adaptive Cruise Control ផងដែរ។

ប្រព័ន្ធជើងក្រោម៖ ដោយមិនត្រឹមតែបានអភិវឌ្ឍន៍នៃតួរគ្រោងរថយន្តតែប៉ុណ្ណោះនោះទេ ភាពរហ័សរហួសក៏បានអភិវឌ្ឍន៍ដូចគ្នាដែរ ជាក់ស្តែងបានអភិវឌ្ឍន៍ទៅលើប្រព័ន្ធប៊ូមថ្មី ជួយបង្កើននូវចលនានៃកង់(Wheel Travel) ដែលជួយអោយប្រព័ន្ធ Ford Performance Control Arm ដែលអាចអោយ Bronco Raptor សម្រេចបាននូវនូវចលនានៃ Wheel Travel ចំនួន ១៣អ៊ីញនៅផ្នែកខាងមុន និង ១៤អ៊ីញនៅផ្នែកខាងក្រោយ។ បន្ថែមពីនេះ Bronco Raptor ក៏បានភ្ជាប់មកជាមួយ Ford Performance Off-road Stability Suspension (HOSS) System ដែលបន្ថែមនូវ Fox Semi-active damper, ​ប្រព័ន្ធប៉ុងទទួលបានពី Dana, ប្រព័ន្ធ Sensor monitoring Suspension ក្នុងការត្រួតពិនិត្យទីលើកំពស់ និងលក្ខខណ្ឌផ្លូវ ដើម្បីធ្វើការកែតម្រូវនៃប្រព័ន្ធទ្រព្យួរ(Damper)នៅពេលហោះឡើង។

ថាមពលម៉ាស៊ីន៖ និយាយអំពីថាមពលម៉ាស៊ីន Ford ពុំទាន់បានបញ្ចេញនូវឡើយនេះទេ ប៉ុន្តែ Ford បានលើកឡើងថា Ford Bronco Raptor នឹងបំពាក់ជាមួយម៉ាស៊ីន Twin-turbo ចំណុះ ៣,០លីត្រ Ecoboost V6 ដែលអាចផលិតកម្លាំងបានច្រើនជាង ៤០០សេះ។ ហើយបញ្ជូនថាមពលទៅកាន់កង់ទាំង ៤ តាមរយៈប្រអប់លេខស្វ័យប្រវត្តិ ១០វគ្គ។ លើសពីនេះBronco Raptor ក៏បានភ្ជាប់មកជាមួយ Mode ក្នុងការបើកបរថ្មីដូចជា “G.O.A.T” Mode សម្រាប់បើកបរលើផ្លូវលំបាក​ Off-road, Baja Mode សម្រាប់ការប្រើប្រាស់នៅពេលបើកបរលើផ្លូវវាលខ្សាច់ ក្នុងដំណើរការ turbo anti-lag និង Selectable exhaust Modes ចំនួន៤ ដែលរួមបញ្ជូលទាំង Quiet Mode។

តម្លៃ៖ ក្រុមហ៊ុន Ford នឹងធ្វើការចាប់ផ្តើមបើកការកក់ទុកមុនសម្រាប់ SUV ថ្មីរបស់ខ្លួននាខែ មីនាខាងមុខ។ សម្រាប់តម្លៃសម្រាប់ជម្រើសម៉ូឌែល និងជម្រើសលក្ខណៈពិសេសផ្សេងៗ ក្រុមហ៊ុនពុំទាន់ធ្វើការប្រកាសនៅឡើយនោះទេ ប៉ុន្តែរថយន្ត Ford Bronco Raptor ឆ្នាំ២០២២ នឹងមានតម្លៃចាប់ផ្តើមពី ៦៩ ៩៩៥ដុល្លារឡើងទៅ ដែលតម្លៃនេះរួមបញ្ជូលថ្លៃនៃការដឹកជញ្ជូនចំនួន ១ ៤៩៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម