[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Kia Tasman ជាប្រភេទភីកអាប់ដំបូងគេរបស់ក្រុមហ៊ុន ដើម្បីប្រជែងជាមួយ Toyota Hilux និង Ford Ranger គ្រោងនឹងចេញលក់នៅលើទីផ្សារសកលក្នុងឆ្នាំ ២០២៥ ។
Kia Tasman ដំណើរការដោយ៖
- ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ អាចផលិតកម្លាំងបាន ២៧៧ សេះ និងកម្លាំងរមួល ៤២១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងប្រអប់លេខដៃ ៦វគ្គ សម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូង ជាមួយរៀបបើកបរ Desert, Mud, Snow និង Rock ។
- ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២ លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ២០៧ សេះ និងកម្លាំងរមួល ៤៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងប្រអប់លេខដៃ ៦វគ្គ សម្រាប់ទីផ្សារប្រទេសអូស្រ្តាលី ជាមួយរៀបបើកបរ Desert, Mud, Snow និង Rock ។
ភីកអាប់នេះ ត្រូវបានបំបាក់ដោយប្រព័ន្ធជើងក្រោមខាងមុខប្រភេទ double-wishone និងផ្នែកខាងក្រោយជាប្រភេទ leaf spring ដែលអាចបើកក្នុងជម្រៅទឹក ៨០០ ម.ម ។ សម្រាប់រូបរាងឌីស្សាញផ្នែកខាងក្រៅមើលទៅហាប់នែនបែបជាប្រអប់ជ្រុង ដែលមានប៉ាណាមួយផ្ទាំងធំ អបសងខាងដោយសណុំចង្កៀងមុខ LED រចនាបែបបញ្ឈរ ប្រើប្រាស់នៅថាសកង់ទំហំ ១៨អ៉ីញ និងចង្កៀងក្រោយ LED រាងជាអក្សរ C ។
ចំពោះនៅផ្នែកខាងក្នុង មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ រួមទាំងឧបករណ៍បំពងសំឡេងម៉ាក Harman Kardon ជាដើម ៕