
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញជាផ្លូវការនៅរថយន្តម៉ូដែលថ្មី Mazda EZ-60 ប្រភេទ Crossover នៅឯពិព័រណ៍រថយន្ត Shanghai Auto 2025 ដែលកំពុងធ្វើឡើងនៅប្រទេសចិន គ្រោងនឹងចេញលក់នៅក្នុងឆ្នាំ ២០២៥ ខណៈតម្លៃមិនទាន់បង្ហាញទេ ៕
Mazda EZ-60 ត្រូវបានផលិតឡើងរួមគ្នារវាងក្រុមហ៊ុន Mazda និង Changan នៅប្រទេសចិន ដោយប្រើប្រាស់នៅគ្រោងឆ្អឹង EPA platform របស់ក្រុមហ៊ុន Changan ដូចគ្នាទៅនឹងម៉ូដែល Deepal L07. Deepal S07 រួមទាំង Mazda EZ-6 ផ្តល់នៅជម្រើសថាមពលចំនួន ២
- ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ផ្គួបជាមួយអាគុយ ដែលអាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង សម្រាប់ម៉ូដែល EV
- ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំងសរុប ៣០០ សេះ ផ្គួបជាមួយអាគុយទំហំ ៣១,៧ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ១៦១ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនីសុទ្ធ និងអាចបើកបរបានចម្ងាយ ១ ៣០០ គីឡូម៉ែត្រនៅពេលប្រើអគ្គិសនី និងសាំងជាមួយគ្នា ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៨៥០ ម.ម ទទឹង ១ ៩៣៥ ម.ម កំពស់ ១ ៦២០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩០២ ម.ម ។ សម្រាប់ការផ្នែកខាងក្រៅ ត្រូវបានឌីស្សាញសំខាន់លើប្រព័ន្ធលំហូរខ្យល់ Aerodynamic ផ្តល់នៅភាពស្ព័រខ្លាំង ដោយផ្នែកខាងមុខមានចង្កៀងមុខ LED លេងការឌីស្សាញរាងស្លីមអូសកាត់ក្រោមប៉ាណា មានឡូហ្គោ Mazda ថ្មីនៅចំកណ្តាល កញ្ចក់ចំហៀងប្រើជាប្រភេទកាមេរ៉ាឌីជីថល ក៏ដូចដៃទ្វារប្រភេទ flush-door ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញ និងចង្កៀងក្រោយឌីស្សាញរាងស្លីមប្រភេទ LED ផងដែរ ។
ចំពោះនៅផ្នែកខាងក្នុង បានឌីស្សាញបែប Minimalistic មានអេក្រង់កំសាន្ត touchscreen ទំហំដល់ទៅ ២៦,៤៥ អ៉ីញ កម្រិត 5K សម្រាប់បញ្ជាមុខងារទូទៅនៅរថយន្ត និងកុងទ័របង្ហាញលើកញ្ចក់ HUD កម្រិត 3D ឧបករណ៍បំពងសំលេង ២៣ ចំណុច កន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងមុខងារសំខាន់ៗជាច្រើនទៀតផងដែរ ៕