ក្តៅៗ! Mercedes C-class សេរ៊ីឆ្នាំ២០២២ ចេញជាផ្លូវការហើយ

ក្រុមហ៊ុន Mercedes បានប្រកាសចេញជាផ្លូវការនូវរថយន្ត Mercedes C-class សេរ៊ីឆ្នាំ២០២២ ដែលជាម៉ូដែលមួយដែលទទួលបានជោគជ័យបំផុតរបស់ Mercedes ដែលលក់បានជាង ១០,៥ លានគ្រឿង គិតចាប់ពីតាំងពីឆ្នាំ ១៩៨២មក។ បន្ទាប់មានការផ្លាស់ប្តូរជាច្រើនក្នុងពេលប៉ុន្មានឆ្នាំថ្មីនេះ C-class ក៏បានទទួលការអាប់ដេតអោយកាន់តែប្រសើរដូចបងប្អូន E-class និង S-class របស់ខ្លួនផងដែរ។

Mercedes C-class Estate
Mercedes C-class Sedan

រថយន្ត Mercedes C-class សេរ៊ីឆ្នាំ២០២២ បានចែកតួខ្លួនជា ២ប្រភេទគឺ Sedan និង Estate។ វាមានប្រវែងតួរខ្លួនសរុប ៤,៧៥០មីលីម៉ែត្រ, ទទឹង ១,៨២១មីលីម៉ែត្រ និងកម្ពស់ ១​,៤៣៨មីលីម៉ែត្រ បើប្រៀបធៀបទៅនឹងម៉ូឌែលមុនវាប្រវែងវែងជាង ៦៣មីលីម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះចំណុចដែលចាប់អារម្មណ៍នៃម៉ូឌែលឆ្នាំ២០២២នេះ គឺផ្នែកខាងក្រៅ និងផ្នែកខាងក្នុងបានអាប់ដេតថ្មីប្លែកពីម៉ូឌែលមុន ដោយភាគច្រើននៃរថយន្តកាត់តាម S-class តួរយ៉ាងដូចជាបានបំពាក់ជាមួយអេក្រង់កម្សាន្តបញ្ឃរទំហំ ១១,៩អ៊ីញ, អេក្រង់បង្ហាញព័ត៌មានទំហំ ១២,៣អ៊ីញ, ប៉ាណាក្រូម អាប់ដេតថ្មី និងចង្កៀងក្រោយស្រដៀង S-class ផងដែរ។

សម្រាប់ C-class សេរ៊ីឆ្នាំ២០២២ បានបំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ផ្គួបជាមួយម៉ូទ័រអគ្គិសនីកម្លាំង ៤៨វ៉ុល ដែលបង្កើតបានកម្លាំងសរុប ២៥៥សេះ ប្រើប្រាស់ប្រអប់លេខ 9G ៩វគ្គអូតូ 4WD។

Mercedes C-class សេរ៊ីឆ្នាំ២០២២ នឹងចេញលក់ផ្លូវការនៅសហរដ្ឋអាមេរិចចាប់ពីដើមឆ្នាំ ២០២២ ដោយតម្លៃនឹងនៅពេលនោះជាមួយគ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម