
ការយកចិត្តទុកចំពោះចិត្តចំពោះអតិថិជន ជាមូលដ្ឋានគ្រិះរបស់ ឡិច ស៊ឺស ខេមបូឌា។ ក្នុងកម្មវិធីតាំងបង្ហាញរថយន្ត នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ យើងខ្ញុំបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំបដិសណ្ឋារកិច្ច រួមជាមួយភាពប្រណិតភាព ពិសេសតាំងពីដើមដល់ចប់ជូនភ្ញៀវកិត្តិយសដែលមានវត្ដមាន។
ព្រឹត្តិការណ៍នេះនឹងមិនត្រឹមតែជាការតាំងបង្ហាញរថយន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសមួយ ផ្ដល់ជូនអតិថិជនគ្រប់រូបនឹងក្លាយ ភ្ញៀវកិត្ដិយសពិសេសរបស់ ឡិច ស៊ឺស ខេមបូឌា ហើយទទួលបានបទពិសោធន៍ថ្មី ពោរពេញដោយភាពកក់ក្ដៅនិងការយកចិត្តទុកដាក់ខ្ពស់។
ក្នុងកម្មវិធីតាំងបង្ហាញរថយន្តនេះ យើងខ្ញុំមានមោទកភាពក្នុងការបង្ហាញជូននូវ រថយន្ត Lexus LS ដែលជាម៉ូឌែល តែមួយគត់នៅកម្ពុជា នាំចូលផ្ទាល់ផ្លូវកាដោយ ឡិច ស៊ឺស ខេមបូឌា។ រថយន្ដ នេះតំណាងឲ្យភាពឧដុង្គឧត្ដម រួមបញ្ចូលជាមួយប្រណិតភាព អបជាមួបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ពិតជាសក្តិសម ជាមួយការរៀបចំបដិសណ្ឋារកិច្ច និងភាពប្រណិត។
លើសពីនេះ យើងខ្ញុំក៏សូមណែនាំនូវរថយន្ដ Lexus LX 700h មិនត្រឹមតែជាម៉ូឌែល ដ៏ប្រណិតប៉ុណ្ណោះទេ ប៉ុន្តែរថយន្ដនេះ បានបំពាក់ជាមួយជាជម្រើសម៉ាស៊ីនប្រើប្រាស់ប្រព័ន្ធ Hybrid ផ្ដល់នូវការសន្សំសំចៃប្រេងខ្ពស់ និងកាត់បន្ថយការបំភាយឧស្ម័នពុល។
ឡិច ស៊ឺស ខេមបូឌា យល់ច្បាស់ពីសារៈសំខាន់នៃការថែទាំរថយន្ត ហើយដើម្បីបង្ហាញពីការយកចិត្តទុកដាក់ ចំពោះអតិថិជន នាឱកាសនោះ យើងខ្ញុំនឹងផ្ដល់ជូននូវ ការឆែកជើងក្រោម ១៥ ចំណុចដោយឥតគិតថ្លៃ សម្រាប់រថយន្ត ឡិច ស៊ឺស ទាំងអស់របស់អតិថិជនដែលមានវត្ដមានក្នុងកម្មវិធីតាំងបង្ហាញរថយន្ត។
អ្វីដែល ឡិច ស៊ឺស ខេមបូឌា ផ្ដល់ជូនអតិថិជន មិនមែនត្រឹមតែជាការផ្ដល់សេវាកម្មលក់រថយន្តនោះទេ។ ប៉ុន្តែយើងខ្ញុំនឹងផ្ដល់ជូននូវសេវាកម្មថែទាំ ជួសជុល ហើយប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈខ្ពស់ បន្ថែមមកជាមួយ ការរៀបចំបដិសណ្ឋារកិច្ច រួមជាបញ្ចូលជាមួយប្រណិតភាព ដើម្បីធានាថា ភ្លៀវកត្ដិយសគ្រប់រូបទទួលបានអត្ដប្រយោជន៍និងគុណតម្លៃមិនអាចកាត់ថ្លៃបាន។
សូមអញ្ជើញមកចូលរួមទស្សនាកម្មវិធីតាំងបង្ហាញរបស់យើង នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ដើម្បី ឈ្វេងយល់ឲ្យច្បាស់ថា ឡិច ស៊ឺស ពិតជាអាចក្លាយជាឧត្តមភាពប្រកបដោយវិបុលភាពរបស់អ្នកសម្រាប់ឆ្នាំ២០២៥ ហើយរីករាយទទួលយកបទពិសោធន៍ផ្ទាល់ពីភាពប្រណិត ការច្នៃប្រឌិត និងបដិសណ្ឋារកិច្ចដ៏អស្ចារ្យ៕