ម្ចាស់រថយន្ត G500 ឆ្នាំ២០០៥ ធ្វើការកែច្នៃឡានរបស់ខ្លួនជារថយន្តភីកអាប់ ដាក់លក់ក្នុងតម្លៃ ៦ម៉ឺនដុល្លារ

រថយន្ត Mercedes G-Class ត្រូវបានគេដឹងថាគឺជារថយន្ត SUV ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ជាមួយរូបរាងដ៏ស្រស់សង្ហា និងសម្ថភាពដ៏ខ្លាំងក្លារបស់វា។

ជាក់ស្តែងមានម្ចាស់រថយន្ត G-Class ម្នាក់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិចបានសម្រេចចិត្តកែច្នៃរថយន្តរបស់ខ្លួនទៅជារថយន្តភីកអាប់។ ដោយឥឡូវនេះម្ចាស់រថយន្តនេះកំពុងដាក់លក់រថយន្តភីកអាប់កែច្នៃរបស់ខ្លួននេះនៅលើគេហទំព័រ Bring a Trailer ជាមួយតម្លៃ ៦០ ០០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដូចអ្វីដែលអ្នកឃើញរថយន្ត G500 Grand Edition ឆ្នាំ២០០៥ វាបំពាក់ជាមួយម៉ាស៊ីន M113 ចំណុះ ៥,០លីត្រ V8 និងត្រូវបានលក់ដំបូងនៅរដ្ឋកាលីហ្វ័រញ៉ា។ អ្នកលក់បានទិញវានៅឆ្នាំ ២០១៤ បន្ទាប់មកបានសម្រេចចិត្តបញ្ជូនរថយន្ត SUV ទៅប្រទេសហូឡង់ សម្រាប់ធ្វើការកែច្នៃដោយ ikWILeenG ដែលបានកែរថយន្ត SUV នេះទៅជារថយន្តភីកអាប់។ គម្រោងនេះត្រូវបានបញ្ចប់នៅឆ្នាំ ២០១៥ ហើយត្រូវបានបញ្ជូនត្រលប់ទៅសហរដ្ឋអាមេរិកវិញ។ G-Wagen បានកែប្រែរូបថត ឯកសារនាំចូល ឯកសាររបាយការណ៍ Carfax និងឈ្មោះអ្នកលក់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម