ក្រុមហ៊ុនកែរថយន្ត Inkas បញ្ចេញ Lexus GX ថ្មី បំពាក់ពាសដែកអាចទប់ទល់នឹងការបំផ្ទុះគ្រាប់បែកដៃ

ក្រុមហ៊ុន Inkas បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Lexus GX ថ្មី ដែលបានកែប្រែដោយបំពាក់ជាមួយពាសដែកសម្រាប់ការការពារពីការបាញ់កាំភ្លើង និងការបំផ្ទុះគ្រាប់បែកដៃ។

សម្រាប់ផ្នែកខាងក្រៅ ត្រូវបានបំពាក់ពាសដែកទាំងអស់ និងកញ្ចក់ផ្លោងដែលអាចការពារប្រឆាំងនឹងគ្រាប់កាំភ្លើងក្នុងជម្រៅ ៧,៦២ មីលីម៉ែត្រ និងអាចទប់ទល់នឹងការបំផ្ទុះគ្រាប់បែកដៃពីរក្នុងពេលតែមួយ រួមជាមួយនឹងបំពាក់ថាសកង់ថ្មីដែលស្រោបដោយសំបកកង់ប្រភេទរាបស្មើ (run-flat tires) ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះទៅទៀត រថយន្តនេះក៏បានដំឡើងទ្វារគ្រាប់ផ្លោងដើម្បីការពារពីគ្រាប់រំសេវ និងការការពារពីគ្រាប់កាំភ្លើងនៅផ្នែកខាងក្រោយ និងទទួលបានប្រព័ន្ធរក្សាសុវត្ថិភាព និងមានលក្ខណៈពិសេសផ្សេងៗដូចជា ប្រព័ន្ធទប់ស្កាត់ភ្លើងឆេះម៉ាស៊ីន ដំបូលអាចបើកបាន កាមេរ៉ា CCTV កាមេរ៉ាមើលពេលយប់ ភ្លើងស្តុប ប្រព័ន្ធបន្សុទ្ធអុកស៊ីហ្សែន កាងពង្រឹង និងប្រព័ន្ធស៊ីរ៉ែនផងដែរ។

ទាក់ទងនឹងផ្នែកម៉ាសុីនវិញ រថយន្តនេះនៅតែបន្តប្រើម៉ាស៊ីន V6 twin-turbocharged ចំណុះ ៣,៤ លីត្រ អាចផលិតកម្លាំងបាន ៣៤៩សេះ និងកម្លាំងរមួល ៦៤៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិចំនួន ១០វគ្គ និងប្រព័ន្ធបើកបរប៉ុង២ 4WD ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម