ក្រុមហ៊ុនចិនមួយទៀតចម្លងរាងតាមរថយន្ត Range Rover

រថយន្ត​ដែល​មាន​រូបរាង​ស្រដៀង​នឹង​ Range Rover មួយ​ទៀត បាន​លេច​ចេញ​ឡើង​​នៅ​ប្រទេស​ចិន ដែល​វា​មាន​ឈ្មោះ​ថា​ Hunkt Canticie ដែល​ផលិត​ឡើង​ផ្អែក​តាម​រូបរាង​រថយន្ត​ចិន Zotye T900 ចេញ​កាល​ឆ្នាំ​មុន។

Car News China ចុះ​ផ្សាយ​ថា​រថយន្ត​ SUV មាន​រូបរាង​ដូច Range Rover នេះ ជា​ផលិតផល​របស់​ក្រុមហ៊ុន Hanlong Auto មាន​មូលដ្ឋាន​នៅ​ខេត្ត​ Hubei។ រូបភាព​បាន​បង្ហាញ​ថា​ Hunkt Canticie មាន​រូបរាង​ស្រដៀង​គ្នា​ខ្លាំង​នឹង Range Rover Sport ជំនាន់​បច្ចុប្បន្ន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាស៊ីន​ដែល​បំពាក់​លើ​រថយន្ត​នេះ​គឺ​ប្រភេទ Turbocharged ចំណុះ ២,០ លីត្រ ៤ ស៊ីឡាំង ផលិត​កម្លាំង​បាន​ ២១៨ សេះ។ ​ឯ​ Range Rover Sport វិញ​ប្រើ​ម៉ាស៊ីន Supercharged ចំណុះ ៥,០ លីត្រ ៨ ស៊ីឡាំង។

តម្លៃ​របស់​រថយន្ត​នេះ​នៅ​ប្រទេស​ចិន​គឺ​មាន​ចាប់​ពី​ប្រមាណ ១៨ ០៤២ ដុល្លារ ដែល​ធៀប​នឹង​ Range Rover Sport លក់​នៅ​ចិន​គឺ​មាន​តម្លៃ​រហូត​ដល់​ប្រមាណ ១៧៣ ០០០ ដុល្លារ​ឯណោះ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម