ក្រុមហ៊ុនជប៉ុនចំនួន ៤ បានសារភាពលួចបន្លំលើការធ្វើតេស្តសុវត្ថិភាព និងការបំភាយឧស្ម័ននៅលើរថយន្តរបស់ខ្លួន

[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនចំនួន ៤ រួមមាន Toyota, Honda, Mazda និង Suzuki បាន​ទទួល​ស្គាល់​ថា​បាន​បន្លំ​លើ​ការ​ធ្វើ​តេស្ត​សុវត្ថិភាព​និង​ការ​បំភាយ​ឧស្ម័ន បន្ទាប់ពីការចោទប្រកាន់ពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ដែលធ្វើការសើបអង្កេត នឹងបានរកឃើញនៅក្នុងទិន្នន័យដូចគ្នាពីក្រុមហ៊ុន Daihatsu និង Hino ដែលជា​បុត្រ​សម្ព័ន្ធ​របស់ Toyota  ។

ក្រសួងបានចោទប្រកាន់ថាមានភាពមិនប្រក្រតីត្រូវបានរកឃើញនៅក្នុងទិន្នន័យដែលផ្តល់ដោយក្រុមហ៊ុនផលិតរថយន្តទាំង ៤នេះសម្រាប់ការធ្វើតេស្តសុវត្ថិភាព និងការបញ្ចេញឧស្ម័ន ដែលជាទិន្នន័យក្លែងក្លាយ ដែលមាននៅលើរថយន្តរបស់ Toyota ចំនួន ៧ម៉ូដែល, Mazda មានចំនួន ២ ម៉ូដែល, Honda មានចំនួន ២២ ម៉ូដែល និង Suzuki មានចំនួន ១ម៉ូដែល ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ ក្នុងករណីនេះ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុននឹងធ្វើការស៊ើបអង្កេតនៅនឹងកន្លែងចំពោះក្រុមហ៊ុនផលិតរថយន្តដែលពាក់ព័ន្ធទាំងអស់ ដែលអាជ្ញាធរនឹងវាយតម្លៃឡើងវិញថាតើម៉ូដែលដែលរងផលប៉ះពាល់មាន/សុវត្ថិភាពសម្រាប់លក់ដែរឬទេ។ សម្រាប់ម៉ូដែលដែលកំពុងដាក់លក់ ការផលិត និងការចែកចាយត្រូវបានបញ្ឈប់ ហើយប្រសិនបើរកឃើញថាមិនមានសុវត្ថិភាព អ្នកប្រើប្រាស់នឹងត្រូវបានជូនដំណឹងភ្លាម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម