ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិនមួយនេះ ប្រឈមមុខនឹងការក្ស័យធន

[បរទេស] ទីផ្សាររថយន្ត EV នៅក្នុងប្រទេសចិនមានការប្រកួតប្រជែងខ្លាំង ដែលធ្វើឱ្យវាពិបាកខ្លាំងណាស់សម្រាប់ក្រុមហ៊ុនផលិតរថយន្តក្នុងការបន្ត ក្នុងនោះ Human Horizons Group Inc ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន HiPhi ដែលដាក់ពាក្យសុំក្ស័យធន ។

ក្នុងនោះ កាលពីខែមេសា ឆ្នាំ ២០២៤ Human Horizons បានដាក់ពាក្យសុំក្ស័យធនទៅតុលាការ ក្នុងប្រទេសចិន ដោយបានសារភាពថាខ្លួនមិនមានលទ្ធភាពក្នុងការសងបំណុល ។ ប៉ុន្តែបើយោងតាមគេហទំព័រ Car News China ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី HiPhi ទទួលបានពាក្យ្យចូលដំណាក់កាលរៀបចំក្រុមហ៊ុនឡើងវិញបន្ទាប់ពី អាជីវកម្ម EV លំដាប់ខ្ពស់បានផ្អាកការផលិតរយៈពេលប្រាំមួយខែ ដោយសារការលក់ធ្លាក់ចុះយ៉ាងខ្លាំង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា ម៉ាកយីហោជាង ១០០ កំពុងប្រយុទ្ធដើម្បីចំណែកទីផ្សារអគ្គិសនី EV របស់ប្រទេសចិន។ សង្គ្រាមតម្លៃ និងការថយចុះនៃតម្រូវការ បាននាំឱ្យពួកគេជាច្រើនឈានដល់ដំណាក់កាលក្ស័យធន ជាពិសេសក្រុមហ៊ុនដែលមិនត្រូវបានគាំទ្រដោយក្រុមហ៊ុនផលិតរថយន្តដែលមានឥទ្ធពល ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម