ជើងខ្លាំងខាង Off-Road របស់ Changan បង្ហាញរូបរាងជាផ្លូវការ

[បរទេស] ក្រុមហ៊ុនថយន្ត Deep Blue ដែលគ្រប់គ្រង់ដោយក្រុមហ៊ុន Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរូបភាពនៃរថយន្តអគ្គិសនីសុទ្ធ Changan Deelpal G318 ប្រភេទ SUV Off-road ជាមួយតម្លៃលក់ចាប់ពី ៤២ ៣០៧ ដុល្លារនៅទីផ្សារប្រទេសចិន ។

Changan Deelpal G318 មានប្រវែងតួខ្លួនសរុបជាង ៥ម៉ែត្រ ដែលមានការរចនារូបរាងជាប្រអប់ជ្រុងដូចទៅនឹងរថយន្ត Defender ដែលមានប៉ាណាមុខបិទជិត សណុំចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ C ព្រមទាំងថាសកង់ប្រភេទ off-road ក៏ដូចជាដំបូល roof-rack ជាប់ជាមួយភ្លើង LED ចំនួន ៤ គ្រាប់ និងកង់សាគួរចំនួន ១ ។ ខណៈ ព័ត៌មានទាក់ទងទៅនឹងផ្នែកខាងក្នុង ក្រុមហ៊ុននៅមិនទាន់បង្ហាញនៅឡើយទេ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចូលទៅកាន់ផ្នែកថាមពលវិញ ត្រូវបានគេរំពឹងថា ត្រូវបានបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ ប្រភេទបើកបរ 4-wheel drive ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម