[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសប្រមូលត្រលប់រថយន្តរបស់ខ្លួនមកវិញចំនួន ១,១២ លានគ្រឿងនៅលើទីផ្សារសកលលោកដោយសារបញ្ហាពោងសុវត្ថិភាព ដោយមានរថយន្តចំនួន ១ លានគ្រឿងនៅសហរដ្ឋអាមេរិក ។
ជាមួយគ្នានេះ យោងតាមសារព័ត៌មាន Reuter បានឲ្យដឹងថា បញ្ហាទាំងនេះបណ្តាលមកពីប្រព័ន្ធប្រព័ន្ធសេនស័រ Occupant Classification System sensor (OCS) នៃកៅអីខាងមុខត្រូវបានផលិតមិនត្រឹមត្រូវ ដែលនៅពេលមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ គឺពោងទាំងនោះអាចនឹងមិនផ្ទុះឡើង។
សម្រាប់រថយន្តដែល Toyota ប្រមូលត្រលប់មកវិញមានដូចជា Toyota Avalon, Camry, Corolla, RAV4, Highlanders, និង Sienna Hybrids ក៏ដូចជា Lexus ES250, ES300H, RX350s និងម៉ូដែលមួយចំនួនពីឆ្នាំ ២០២០-២០២២ ។
ដើម្បីដោះស្រាយស្ថានការណ៍នេះ ក្រុមហ៊ុន Toyota បានស្នើឱ្យម្ចាស់រថយន្តទាំងអស់ នាំរថយន្តរបស់ខ្លួនទៅកាន់អគារចែកចាយរថយន្តដែលនៅជិតខ្លួនដើម្បីត្រួតពិនិត្យ ហើយសេនស័រនឹងត្រូវបានជំនួសតាមការចាំបាច់៕