ក្រុមហ៊ុនផ្លូវការ Jaguar Land Rover កម្ពុជា តែងតាំងនាយកគ្រប់គ្រងថ្មី

នៅល្ងាចថ្ងៃទី ០៨​ ខែ​ កញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ​(RMA Cambodia)  ដែលជាក្រុមហ៊ុននាំចូល ផ្តាច់មុខរថយន្ត Jaguar Land Rover បានប្រារព្ធពិធីសន្និសីទសារព័ត៌មានស្តីអំពី ចំណាត់តាំងនាយកគ្រប់គ្រងថ្មី។ កម្មវិធីសន្និសីទនេះផងដែរ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពចូលរួមផ្ទាល់ពី លោក ងន សាំង ដែលជាអគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន អ អិម អេ​ ខេមបូឌា (RMA Cambodia) លោក សុខ សុន្ទរ៉ា នាយកគ្រប់គ្រងថ្មី នៃក្រុមហ៊ុន Jaguar Land River Cambodia គណៈគ្រប់គ្រង គ្រប់ជាន់ថ្នាក់ និង បណ្តារអ្នកសារព័ត៌មានជាច្រើនរូប។

ក្រោមការដឹកនាំថ្មីរបស់លោក សុខ​ សុន្ទរ៉ា លោកទើបតែធ្វើការសម្ភោធជាផ្លូវការនូវរថយន្ត Off-road ស៊េរីទំនើបចុងក្រោយបំផុតគឺ រថយន្ត Land Rover Defender ២០២០ ហើយក្នុងនោះផងដែរ លោកក៏មានគម្រោង ក្នុងការសម្ភោធជាផ្លូវការនូវរថយន្ត Jaguar I-PACE ២០២០ ក្នុងពេលឆាប់ៗនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
លោក សុខ​ សុន្ទរ៉ា នាយកគ្រប់គ្រងថ្មី នៃក្រុមហ៊ុន Jaguar Land River Cambodia

គួរបញ្ជាក់ផងដែរថា​​លោក ងន សាំង បានថ្លែងយ៉ាងច្បាស់ៗ អំពីមូលហេតុ ដែល អតិថិជនងាកពីការទិញរថយ​ន្តនៅខាងក្រៅ មកទិញរថយន្តផ្ទាល់ពីក្រុមហ៊ុន​ Jaguar Land Rover Cambodia ដែលតែងតែផ្តល់ទំនុកចិត្ត​ និងការធានាយ៉ាងត្រឹមត្រូវ ដោយលោកបានលើកឡើងថា៖

 “រាល់រថយន្ដទាំងអស់ គឺនាំចូលដោយផ្ទាល់ពីរោងចក្រ និងផលិតទ្បើងសម្រាប់ប្រើប្រាស់ ក្នុងតំបន់អាស៊ី មិនត្រឹមតែប៉ុណ្ណោះ ក៏មានត្រួតពិនិត្យ និងជុសជួលយ៉ាងច្បាស់លាស់មុននឹងធ្វើការដាក់លក់ ដោយមានការធានាលក្ខណៈយូរអង្វែង រហូតដល់៥ឆ្នាំ ពីជាងដែលមានជំនាញច្បាស់លាស់ និងទទួលបានការបណ្តុះ បណ្តាលពីរោងចក្រផ្ទាល់ “

លោក សុខ​ សុន្ទរ៉ា (ឆ្វេង) លោក ងន សាំង (រូបកណ្តាល) អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន អ អិម អេ​ ខេមបូឌា

បើតាមប្រសាសន៏របស់លោក សុខ​ សុន្ទរ៉ា បានឲ្យដឹងថាដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ អតិថិជនចំពោះរថយន្ដមួយទឹក ក្រុមហ៊ុនមានការផ្ដល់ជូននូវការលក់ រថយន្ដមួយទឹកដែលមានគុណភាព ខ្ពស់ និង ផ្ដល់ការធានារហូតដល់រយៈពេល ២ឆ្នាំ។ ជាកិច្ចបញ្ចប់សន្និសីទសារព័ត៌មាន លោក សុខ​ សុន្ទរ៉ា បានបន្ថែមអំពី ការពេញនិយមរបស់ រថយន្ត Jaguar និង​ Land Rover ក្នុងទីផ្សារនៃប្រទេសកម្ពុជា​ថា ដោយសារតែការផ្តោតសំខាន់បំផុតទៅលើ​ ឧត្តមភាព គុណភាព សុវត្ថិភាព ប្រព័ន្ធតិចណូទ្បូជីដ៏ទំនើប ដែលសាកសមបំផុតសម្រាប់ការធ្វើដំណើរ គ្រប់ស្ថានភាពផ្លូវ។​

លោក សុខ​ សុន្ទរ៉ា នាយកគ្រប់គ្រងថ្មី នៃក្រុមហ៊ុន Jaguar Land River Cambodia

ក្រុមហ៊ុន Jaguar Land Rover Cambodia តែងតែផ្តល់នូវទំនុកចិត្ត និងការថែទាំ​យ៉ាងយកចិត្តទុកដាក់បំផុតជាមួយអតិថិជនដែលភ្ជាប់ជាមួយនឹងផលិតផល​ ដែលមិនធ្វើអោយ​អតិថិជនខកបំណងបន្ទាប់ពីបានជាវរថយន្តពីក្រុមហ៊ុនផ្ទាល់ ។

គួរបញ្ចាក់ថា រថយន្ដ Jaguar និង Land Rover គឺជាម៉ាករថយន្ដដ៏ល្បីពីចក្រភពអង់គ្គេស ហើយបាននាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន អ អិម អេ​ ខេមបូឌា (RMA Cambodia)។ សម្រាប់ អគារតាំងលក់ និងថែទាំជួសជុលរបស់រថយន្ដ Jaguar និង​Land Rover គឺស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សូមទំនាក់ទំនង៖ ០២៣ ៨៨៨ ៨១១ / ០៧០ ៩៩៩ ១១១
https://www.landrovercambodia.com/ | https://www.jaguarcambodia.com/
Facebook: Land Rover Cambodia | IG: @LandroverCambo
Facebook: Jaguar Cambodia | IG: @Jaguarcambodia

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម