ឡាន Bugatti Chiron នៅសល់ជិត៥០គ្រឿងទៀតមិនទាន់រកម្ចាស់ឃើញ

មានអតិថិជនជាច្រើនបានធ្វើការកុម្ម៉ង់ទិញរថយន្តពី Bugatti ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២១ ដែលធ្វើឲ្យចំនួនលក់មានច្រើនលើសពីការរំពឹងទុក និងបានបង្កើតជាកំណត់ត្រាអស្ចារ្យមួយសម្រាប់ក្រុមហ៊ុនផងដែរ។

ត្បិតថាបានប្រកាសអំពីកំណត់ត្រាមែន ប៉ុន្តែ Bugatti មិនបានប្រាប់អំពីចំនួនលក់ជាតួលេខជាក់លាក់ឡើយ។ Bugatti អះអាងថាពួកគេអាចបញ្ចេញរថយន្តកំពូលល្បឿនបានជាង ៣០០គ្រឿង ចាប់តាំងពីការផលិតរថយន្ត Chiron បានចាប់ផ្ដើមកាលពីឆ្នាំ ២០១៧។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះដែរ Bugatti បានឲ្យដឹងថារថយន្ត Chiron ទទួលការកុម្ម៉ង់ផលិតចំនួន ១៥០គ្រឿងបន្ថែមទៀតផងដែរ ដែលមានន័យថារថយន្តមហាកម្លាំងនេះនៅសេសសល់តែប្រមាណ ៥០គ្រឿងទៀតប៉ុណ្ណោះសម្រាប់មហាសេដ្ឋីកុម្ម៉ង់ទិញ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម