ក្រុមហ៊ុនយក្យរបស់អាមេរិក GM ឈានជើងចូលទីផ្សារអឺរ៉ុបវិញ ជាមួយរថយន្តអគ្គិសនីសុទ្ធ Cadillac Lyriq ឆ្នាំ ២០២៤

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត General Motors ត្រលប់មកទីផ្សារអឺរ៉ុបវិញបន្ទាប់ពីចាកចេញតាំងពីឆ្នាំ ២០១៨ដោយបានដាក់បង្ហាញចេញនៅរថយន្ត Cadillac Lyriq ស៊េរីឆ្នាំ ២០២៤ ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ៨៩ ៥០០ ដុល្លារនៅទីផ្សារប្រទេសស្វីស ។

ជាមួយគ្នានេះ នៅលើគណនីបណ្តាញសង្គមរបស់ Jaclyn McQuaid ប្រធានក្រុមហ៊ុន GM Europe បាននិយាយថា បន្ទាប់ពីប្រទេសស្វីស ទីផ្សារចំនួន ៥ ផ្សេងទៀតនៅក្នុងតំបន់អឺរ៉ុបនឹងទទួលបានម៉ូដែលរថយន្តម៉ាកប្រណីតរបស់ក្រុមហ៊ុនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយរួមមានទីផ្សារប្រទេសស៊ុយអែតនិងប្រទេសបារាំង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា ការ​លក់​រថយន្ត​អគ្គិសនី​កំពុង​កើន​ឡើង​នៅ​អឺរ៉ុប ក្នុងនោះ មាន​ចំនួន​ជាង ២០% គឺជា​រថយន្ត​ថ្មី​ទាំង​អស់​ក្នុង​ខែ​សីហា។ ដោយមាន ការ​ប្រកួត​ប្រជែង​ក៏​កាន់​តែ​ខ្លាំង​ឡើង​ដែរ ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​ចិន​មួយ​ចំនួន​ក៏មាន​គោល​បំណងបោះជំហានមកកាន់ទីផ្សារ​អឺរ៉ុបផងដែរ។

គួរបញ្ជាក់ផងដែរថា រថយន្តអគ្គិសនីនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Ultium Battery ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ២ និងអាគុយទំហំ ១០២ គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៤៩៤ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ព្រមទាំងគាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម