ក្រុមហ៊ុនរថយន្ត MG បានផ្តល់នូវមធ្យោបាយដ៏ងាយស្រួល និងសុវត្ថិភាពជូនអតិថិជន ដោយការដឹកជញ្ផូនដល់គេហដ្ឋាន

នៅពេលដែលស្ថានភាពនៃជំងឺកូវីដ១៩ នៅតែបន្តមាននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនលក់រថយន្តជាច្រើនបានប្តូរបែបបទទៅជាការលក់រថយន្តតាមប្រព័ន្ធអនឡាយ ដើម្បីជំរុញអោយទិន្នន័យលក់របស់ពួកគេនៅតែកើនឡើងនិងធ្វើឱ្យមានសុវត្ថិភាពបំផុត។ ដោយសារតែអតិថិជនភាគច្រើនគឺនៅផ្ទះ និងងាកទៅរកមធ្យោបាយតាមរយៈការដឹកជញ្ជូនដល់គេហដ្ឋានវិញ។ មធ្យោបាយនៃការដឹកជញ្ផូនរថយន្តទៅដល់គេហដ្ឋានរបស់អតិថិជនគឺអាចឱ្យពួកគេទទួលបានរថយន្តដោយសុវត្ថិភាពនិងងាយស្រួល។

ក្រុមហ៊ុន MG គឺជាក្រុមហ៊ុនលក់រថយន្តថ្មីផ្លូវការនិងផ្តាច់មុខនៅប្រទេសកម្ពុជា ហើយពួកគេចង់បង្ហាញជាថ្មីថា សុខភាព និងសុវត្ថិភាពរបស់បុគ្គលិក, អតិថិជន និងសហគមន៍គឺជាអាទិភាពខ្ពស់បំផុតរបស់ពួកគេ។ ពួកគេបានចាត់វិធានការប្រុងប្រយ័ត្នខ្ពស់ជាងមុននិងពង្រឹងសកម្មភាពផ្សេងៗក្នុងការបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ ដែលពួកគេបានអនុវត្តយ៉ាងម៉ត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយពួកគេក៏ចង់ធ្វើឱ្យប្រាកដថាអតិថិជនទាំងអស់ដែលមកអាគារតាំងបង្ហាញរថយន្តរបស់ពួកគេគឺទទួលបានសុវត្ថិភាព។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន MG Cambodia កំពុងរៀបចំលំហូរថ្មីនៃការប្រគល់រថយន្តដោយផ្តល់ជូននូវការដឹកជញ្ជូនដល់គេហដ្ឋានរបស់អតិថិជនរបស់ពួកគេនៅតាមបណ្តាខេត្តនិងរាជធានីភ្នំពេញ។ ពួកគេធ្វើដូចនេះដើម្បីធានាថាអតិថិជនទទួលបាននូវសុវត្ថិភាព ហើយអាចទទួលរថយន្តបានទាន់ពេលវេលាដោយមធ្យោបាយងាយស្រួលនិងសុវត្ថិភាព។ មិនត្រឹមតែការដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែអតិថិជនរបស់ពួកគេអាចមានទំនុកចិត្តខ្ពស់លើដំណើរការរបស់ពួកគេបានព្រោះក្រុមការងារផ្នែកលក់របស់ពួកគេក៏បានធ្វើការពន្យល់ដល់អតិថិជនតាមប្រព័ន្ធអនឡាយអំពីរបៀបនៃការប្រើប្រាស់រថយន្តអោយបានត្រឹមត្រូវជាមួយនឹងបញ្ជីត្រួតពិនិត្យរថយន្តដើម្បីធានាបានថាអតិថិជនអាចប្រើប្រាស់រថយន្ត MG បានត្រឹមត្រូវ ជាពិសេសអតិថិជនអាចត្រួតពិនិត្យមើលរថយន្តមុនពេលទទួលបាន ដើម្បីប្រាកដថាអតិថិជនអាចទទួលបានរថយន្តដែលមានសភាពល្អដោយមិនមានការខូចខាត។

ក្រុមហ៊ុន​ MG ក៏មានដៃគូដ៏ល្អជាមួយធនាគារមួយចំនួនដូចជា៖ ធនាគារABA, ធនាគារវឌ្ឍនៈ និងធនាគារCIMB ដើម្បីបង្កើនភាពងាយស្រួលនិងសុវត្ថិភាពដល់អតិថិជន។ អតិថិជនគ្រាន់តែជ្រើសរើសរថយន្តដែលពួកគេពេញចិត្ត ហើយបន្ទាប់មករៀបចំឯកសារនិងផ្ទេរប្រាក់ អតិថិជននឹងទទួលបានរថយន្តដល់គេហៈដ្ឋាន នេះហើយជាភាពងាយស្រួលដែលអតិថិជនអាចធ្វើបានពីចម្ងាយ។ ក្រុមការងាររបស់ពួកគេនឹងត្រួតពិនិត្យរថយន្តយ៉ាងត្រឹមត្រូវបំផុតនិងដឹកជញ្ជូនដល់គេហដ្ឋានរបស់អតិថិជនប្រកបដោយសុវត្ថិភាពនិងទំនុកចិត្ត។

ក្រុមហ៊ុន MG តែងតែផ្តល់ជូននូវតម្លៃរថយន្តយ៉ាងសមរម្យ, សេវាកម្មល្អ, ការទំនាក់ទំនងល្អ និងអត្ថប្រយោជន៍ជាច្រើនដល់អតិថិជនរបស់ពួកគេ ដែលជាហេតុធ្វើឱ្យរថយន្ត MG ទទួលបានប្រជាប្រិយភាពខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម