ក្រុមហ៊ុនឡានអគ្គិសនី NIO កំពុងជោគជ័យខ្លាំង លក់ឡានបានកាន់តែច្រើនទៅ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន NIO បានសម្រេចនូវសមិទ្ធផលអស្ចារ្យជាច្រើនក្នុងមួយរយៈពេលចុងក្រោយនេះ ដោយចំនួនលក់នៅត្រីមាសដំបូងនៃឆ្នាំ ២០២១ នេះគឺមានកំណើនរហូតដល់ ៤២៣% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០២០។

ក្នុងត្រីមាសទី១នេះ ក្រុមហ៊ុន NIO អាចលក់រថយន្តបានសរុប ២០ ០៦០គ្រឿង។ ក្នុងនោះដែរនៅតែមីនាក្រុមហ៊ុនអាចលក់រថយន្តបាន ៧ ៥២៧គ្រឿងមានកំណើន ៣៧៣% ធៀបនឹងខែមីនាឆ្នាំ២០២០ ហើយក្នុងនោះរថយន្តម៉ូដែល ES8 អាចលលក់ចេញបាន ១ ៥២៩គ្រឿង, រថយន្ត ES6 លក់បាន ៣ ១៥២គ្រឿង និងរថយន្ត EC6 លក់បាន ២ ៥៧៦គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងដែរថាកាលពីដើមសប្ដាហ៍កន្លងទៅនេះក្រុមហ៊ុន NIO សម្រេចបានការផលិតរថយន្តបាន ១០ម៉ឺនគ្រឿងក្រោយបើកដំណើរការបានរយៈពេល៦ឆ្នាំ ហើយសមិទ្ធផលថ្មីនេះសម្រេចបានក្រោយពីក្រុមហ៊ុនផលិតរថយន្តសរុប ៥ម៉ឺនគ្រឿងកាលពី ៩ខែមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម