ភ្នំពេញ ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ – Stellantis បានប្រកាសថា ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. គឺជាដៃគូសេវាកម្មផ្នែកថែទាំ និងជួសជុល សម្រាប់រថយន្តម៉ាក Jeep® និង RAM នៅកម្ពុជា ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃនេះតទៅ។
Jeep ត្រូវបានបង្កើតជាកេរ្តិ៍ដំណែលដ៏អស្ចារ្យនៅក្នុងអំឡុងពេលជាង ៨០ឆ្នាំកន្លងមកនេះ ដែលបង្ហាញថារថយន្ត Jeep គឺជារថយន្តប្រភេទ SUV ដែលមានសមត្ថភាព ភាពប៉ិនប្រសប់ និងអាចសម្របគ្រប់ស្ថានភាពផ្លូវសម្រាប់បំពេញតម្រូវការ ធ្វើដំណើរដែលល្អឥតខ្ចោះ។ ចំណែកឯរថយន្ត RAM គឺជាប្រភេទរថយន្តPick Up ប្រភេទធំ ដែលត្រូវបានគេដឹងថាជាប្រភេទរថយន្តដែលធន់ និងអាចប្រើប្រាស់បានយូរបំផុតនៅ សហរដ្ឋអាមេរិក ដែលនេះសរបញ្ជាក់ថា រថយន្តនេះអាចប្រើប្រាស់បានលើសពីដែនកំណត់ ប្រកបដោយភាពងាយស្រួល និងបច្ចេកវិទ្យាទំនើប។
លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា មានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងសម្រាប់ ការទទួលសិទ្ធិផ្តាច់មុខលើការផ្តល់សេវាកម្មថែទាំ និងជួសជុលរថយន្តម៉ាក Jeep® និង RAM ដល់អតិថិជននៅកម្ពុជា។ ក្រុមការងារយើងខ្ញុំមានជំនាញយ៉ាងច្បាស់លាស់ ព្រោះគាត់ទំាងអស់គ្នាសុទ្ធតែទទួលបានការបង្ហាត់បង្រៀន និងទទួលស្គាល់ពីសមត្ថភាពក្នុងការផ្តល់សេវាកម្ម និងបម្រើជូនអតិថិជនស្របតាមស្តង់ដាត្រឹមត្រូវរបស់ម៉ាកទាំងពីរនេះ។
«ស្របតាមការប្តេជ្ញាចិត្តរបស់ពួកយើងក្នុងការផ្តល់នូវគុណភាពសេវាកម្មដល់អតិថិជន កិច្ចសហការការងារជាដៃគូជាមួយក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. នឹងពង្រឹងបទពិសោធន៍សេវាកម្មក្រោយការលក់ចំពោះការថែទាំ និងជួសជុល រថយន្ត Jeep® និង RAM ជូនដល់អតិថិជនក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរជាងមុន។ ក្រុមការងាររបស់យើងខ្ញុំមានភាពជឿជាក់យ៉ាងពេញទំហឹង ក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវជំនួយផ្នែកសេវាកម្មកម្រិតខ្ពស់បំផុត ដើម្បីធានាថា រថយន្តម៉ាក Jeep® និង RAM នៅតែបន្តផ្តល់នូវដំណើរការដ៏ពិសេសដែលឆ្លុះបញ្ចាំងពីគុណភាព និងភាពជឿជាក់ចំពោះម៉ាកល្បីទាំងពីរនេះដូចដែលគេបានស្គាល់កន្លងមក។» នេះជាប្រសាសន៍បន្ថែមដែលបានរៀបរាប់ដោយលោក Daniel Gonzalez, COO, ASEAN, Stellantis ។
អតិថិជនអាចមកកាន់មជ្ឈមណ្ឌលសេវាកម្មថែទាំ និងជួសជុលរថយន្តម៉ាក Jeep® និង RAM នៅកែងមហាវិថីឧកញ៉ា ហ៊ុន នាង និងមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។ សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់ជួប សូមទំនាក់ទំនងមកលេខ 089 888 117 ៕