Ford Focus ២០២៣ បង្ហាញខ្លួននៅចិន រូបរាងកាន់តែស្ព័រ និងទំនើប

រថយន្ត Ford Focus ស៊េរីឆ្នាំ២០២៣ បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងប្រទេសចិន ដោយបង្ហាញឲ្យឃើញនូវរូបរាងថ្មី ខុសប្លែកពីម៉ូដែលលក់នៅអឺរ៉ុប ដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុន។ ចំពោះទីផ្សារប្រទេសចិន Ford Focus ផ្តល់ទាំងជម្រើសតួខ្លួន Sedan និង Hatchback។

រថយន្តនេះមានប្រវែងតួខ្លួន ៤,៤ម៉ែត្រ សម្រាប់ Hatchback និង ៤,៦៦ម៉ែត្រ សម្រាប់ Sedan ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២,៧ម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែកខាងក្នុង វាបំពាក់កុងទ័រឌីជីថលទំហំ ៨អ៊ីញ និង អេក្រង់កម្សាន្ត Touchscreen ទំហំ ១២,៣អ៊ីញ ដំណើរការដោយប្រព័ន្ធ SYNC + Zhi Mo ដែលចូលរួមសហការណ៍ផលិតដោយក្រុមហ៊ុន Ford និង Baidu ខុសប្លែកពី SYNC 4។ ក្រៅពីនោះ វាក៏មានប្រព័ន្ធសំឡេង B&O audio system និង ប្រព័ន្ធ Ford Co-Pilot360 ADAS ផងដែរ។

ខុសពីម៉ូដែលនៅអឺរ៉ុប ដែលផ្តល់ជម្រើសម៉ាស៊ីន mild-hybrid turbocharged ចំណុះ ១,០លីត្រ ទំហំ ៣ស៊ីឡាំង រថយន្ត Ford Focus ឆ្នាំ២០២៣ នៅចិន ផ្តល់ជម្រើសម៉ាស៊ីនតែមួយគត់ គឺចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង EcoBoost មានកម្លាំង ១៧៨សេះ និង កម្លាំងរមួល ២៧០ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ ៦វគ្គ និងប៉ុងមុខមួយ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៩វិនាទី។

គួរឲ្យដឹងថា រថយន្ត Focus ថ្មីនេះ នឹងត្រូវចូលរួមសហការណ៍ផលិតដោយក្រុមហ៊ុន Changan Ford ក្នុងទីក្រុង Chongqing ប្រទេសចិន ខណៈតម្លៃ និងកាលបរិច្ឆេទចេញលក់របស់វា មិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម