ក្រុមហ៊ុន Chery ថា នៅឆ្នាំ២០២៦ ពួកគេនឹងផលិតថ្ម EV ថ្មី ដែលអាចបើកបរបានចម្ងាយ ១ ៥០០ គីឡូម៉ែត្រ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន Chery បានប្រកាសថា នៅឆ្នាំ២០២៦ ពួកគេនឹងដាក់ឱ្យដំណើរការផលិត និងប្រើប្រាស់ថ្មដែលមានសមត្ថភាពខ្ពស់ ដែលអាចផ្តល់ឱ្យរថយន្តអគ្គិសនីអាចបើកបរបានចម្ងាយដល់ ១ ៥០០ គីឡូម៉ែត្រ។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទការច្នៃប្រឌិតសកលរបស់ Chery ដែលបានដាក់បង្ហាញចេញនូវថ្ម Kunpeng ដែលគាំទ្រការសាក 6C មានន័យថាថ្មនេះអាចសាកបានយ៉ាងលឿនបំផុត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះថ្ម Kunpeng នេះចែកចេញជា ៣ប្រភេទរួមមាន៖

  • ថ្ម lithium iron phosphate៖ សម្រាប់ EV ដែលមានចម្ងាយពី ២០០ ទៅ ៦០០ គីឡូម៉ែត្រ និង PHEV ឬ EREV ដែលមានចម្ងាយអគ្គិសនីសុទ្ធពី ១០០ ទៅ ២០០ គីឡូម៉ែត្រ។ សម្រាប់ថ្មនេះ មានដង់ស៊ីតេថាមពលពី ១២០ ទៅ ១៦០ វ៉ាត់ម៉ោង/ គីឡូក្រាម ដែលអាចគាំទ្រសីតុណ្ហភាពចាប់ពី -30°C ទៅ 65°C និងគាំទ្រការសាកថ្មពី 1C ទៅ 6C។
  • ថ្ម ternary៖ សម្រាប់ EV ដែលមានចម្ងាយពី ៦០០ ទៅ ៨០០ គីឡូម៉ែត្រ និង PHEV ឬ EREV ដែលមានចម្ងាយអគ្គិសនីសុទ្ធពី ១៥០​ ទៅ ៣០០ គីឡូម៉ែត្រ។ សម្រាប់ថ្មនេះ មានដង់ស៊ីតេថាមពលពី ១៤០ ទៅ ២០០ វ៉ាត់ម៉ោង/ គីឡូក្រាម ដែលអាចគាំទ្រសីតុណ្ហភាពចាប់ពី -40°C ទៅ 65°C និងគាំទ្រការសាកថ្មពី 2C ទៅ 6C។
  • ថ្ម cylindrical ternary៖ សម្រាប់ EV ដែលមានចម្ងាយពី ៧០០ ទៅ ១ ២០០ គីឡូម៉ែត្រ និង PHEV ឬ EREV ដែលមានចម្ងាយអគ្គិសនីសុទ្ធពី ១៥០​ ទៅ ៣០០ គីឡូម៉ែត្រ និងគាំទ្រការសាកថ្មពី 2C ទៅ 6C។

ក្នុងនោះថ្ម Kunpeng នេះមានលក្ខណៈពិសេស និងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាជាច្រើនដែលអាចទ្រាំទ្រការសាកបានយ៉ាងលឿន និងអាចសាកបានច្រើនជាង ៣ ០០០ដង មុនពេលដំណើរការរបស់វាធ្លាក់ចុះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម