foodpanda ចាប់ដៃគូជាមួយ Pilltech ក្នុងការផ្គត់ផ្គង់ឱសថដោយការដឹកជញ្ជូនតាមរយៈ pandasend

foodpanda បានដាក់ឲ្យប្រើប្រាស់នូវសេវាកម្មថ្មីរបស់ខ្លួនដែលមានឈ្មោះថា pandasend ដែល ជាសេវាដឹកជញ្ជូនតាមតម្រូវការហើយសក្ត័សមសម្រាប់ហាងទំនិញ ភោជនីយដ្ឋាន អាជីវកម្ម អនឡាញ និងសេវាដឹកជញ្ជូនកញ្ចប់តូចៗ។ បន្ទាប់ពីដាក់ឲ្យប្រើប្រាស់អស់មួយរយៈ គេសង្កេតឃើញថា pandasend ទទួលបានការគាំទ្រ ពីដៃគូអាជីវកម្មជាច្រើនគួរឲ្យកត់សម្គាល់។ ជាក់ស្តែង ក្រុមហ៊ុន PillTech ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលរីកលូតលាស់លឿនខាងវិស័យសុខាភិបាលយជាក្រុមហ៊ុនដែលទទួលបាន ពានរង្វាន់មេដាយមាស Cambodia ICT Award and Asian ICT Award សម្រាប់ធុរកិច្ចថ្មីឌីជីថល

ល្អបំផុតប្រចាំឆ្នាំ គឺ “PillTech Ordering Platform & PillTech Pharmacy Point of Sale” ក្រុមហ៊ុន PillTech មានគម្រោងមួយទៀតហៅថា TOVPET ជាវេទិកាមួយដែល ផ្តល់សេវាកម្ម ដល់ប្រជាជនទៅលើការពិគ្រោះជម្ងឺជាមួយគ្រូពេទ្យជំនាញៗ ការចែកចាយឧបករណ៏តេស្តរហ័សកូវីដ១៩ ថ្នាំព្យាបាលកូវីដ១៩ដែលបានទទួលស្គាល់ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់អ្នកដែលចង់ធ្វើដំណើរទៅក្រៅ ប្រទេស ក៏អាចណាត់ធ្វើ PCR/ART តេស្តបានដែរ។ ក្រុមហ៊ុនបានជ្រើសរើសសេវាកម្ម pandasend ដើម្បីផ្គត់ផ្គង់ទៅលើការ ដឹកជញ្ជូនដ៏មមាញឹក របស់ពួកគាត់។

បច្ចុប្បន្ន ​​foodpanda មានដៃគូដឹកជញ្ជូនជាង​ ៨ ០០០នាក់ ដែលត្រៀមខ្លួនជានិច្ចក្នុងការបម្រើ សេវាជូនអតិថិជនតាមតម្រូវការស្ទើរគ្រប់ទិសទីទូទាំងប្រទេសកម្ពុជា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោកស្រី ឡាយ ស៊ីវហួង តំណាង foodpanda មានសុទិដ្ឋិនិយមថា ខណៈពេលដែលអាជីវកម្ម ជាច្រើនកំពុងស្វែងរក សេវាកម្មដឹកជញ្ជូនឆាប់រហ័ស និងងាយស្រួលក្នុងការសម្រួលដល់ ប្រតិបត្តិការអាជីវម្មប្រចាំថ្ងៃរបស់ខ្លួន pandasend យើងបានត្រៀមខ្លួនជាស្រេចសម្រាប់បំពេញ តម្រូវការរបស់ដៃគូសហការណ៍ គ្រប់ពេលវេលា។

លោកស្រីបានបន្ថែមថា “ល្បឿន និងភាពងាយស្រួលបានក្លាយជាអាទិភាពចម្បងរបស់ អតិថិជនស្របទៅនឹងការផ្លាស់ប្តូរនៃពេលបច្ចុប្បន្ន ក្នុងគោលបំណងនាំមកនូវភាពងាយស្រួល ​​តម្លៃកាន់តែប្រសើរឡើង និងកាត់បន្ថយរយៈពេលដឹកជញ្ជូន” ។

នាយកប្រតិបត្តិ​ និងជាស្ថាបនិក ក្រុមហ៊ុន ភីលធិច សូលូសិន លោក ជា វិរៈ បានលើកឡើងថា “ចក្ខុវិស័យ របស់ក្រុមហ៊ុនគឺចង់ផ្តល់ ការថែទាំសុខភាពដ៏ល្អទៅប្រជាជនទូទៅ ដោយមិនប្រកាន់ វណ្ណៈ ហើយយើងក៏ចង់អោយអ្នកដែលទទួលសេវាកម្មរបស់យើងបានទទួលការដឹកជញ្ជូនថ្នាំ បរិក្ខារពេទ្យដ៏មានគុណភាព និងរហ័សដែរ។ យើងពិតជារីករាយដែរបានចាប់ដៃគូ សហការណ៏ជាមួយ pandasend ។

កិច្ចសហការណ៍នេះ គឺស្របតាមចក្ខុវិស័យរបស់យើង ដើម្បីបម្រើអតិថិជន ក្នុងពេលវេលាចាំបាច់ ស្របពេលនឹងការផ្តល់អាទិភាពដល់សុខភាព និងសុខុមាលភាពរបស់អតិថិជន ដោយផ្តល់នូវ ថ្នាំសង្កូវដល់មាត់ទ្វាររបស់ពួកគាត់ក្នុងពេលជាក់ស្តែង។

សាកល្បងប្រើប្រាស់សេវាកម្មដ៏រហ័សរបស់ pandasend ដោយចូលកុម៉្មង់ថ្នាំ ​ឬ តេស្តតាម store.tovpet.com

  • សម្រាប់ព័ត៌មានបន្ថែមពី pandasend / TOVPET
ផ្ទាំងផ្សាយពាណិជ្ជកម្ម