ក្រុមហ៊ុន Chery Auto របស់ប្រទេសចិន នឹងនាំយកម៉ាកយីហោរបស់ខ្លួនចំនួន ៣ ទៅកាន់ទីផ្សារអឺរ៉ុប

[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន Chery Auto បានហោះជំហានចូលទៅក្នុងទីផ្សារតំបន់អឺរ៉ុប ដោយគ្រោងនឹងនាំយករថយន្តប្រភេទ SUV ចំនួន ៣ ម៉ាកយីហោសផ្សេងគ្នា ដែលរួមមាន Omoda Jaecoo និង Exlantin នៅ​ទីផ្សារ​អឺរ៉ុប​ក្នុង​រយៈពេល ២ ឆ្នាំ​ខាង​មុខ នឹងអាចសាងសង់រោងចក្ររបស់ខ្លួននៅទ្វីបនេះនៅដើមឆ្នាំ ២០២៤។

មិនត្រឹមតែប៉ុណ្ណោះ នៅចុងឆ្នាំ ២០២៥ ក្រុមហ៊ុន Chery នឹងបង្ហាញរថយន្តប្រភេទ SUV ចំនួន ៣ ម៉ូដែល ក្រោមម៉ាកនីមួយៗ ដោយមានទាំងរថយន្តអគ្គិសនីសុទ្ធ ម៉ាស៊ីនចំហេះខាងក្នុង និងរថយន្តកូនកាត់ ។ ក្នុងនោះ លោក Tueting នាយកប្រតិបត្តិនៃក្រុមហ៊ុន Chery បាននិយាយថានៅពេលនេះការលក់រថយន្តអគ្គិសនីនៅក្នុងបណ្តាប្រទេសអឺរ៉ុបខាងលិចគឺខ្ពស់ជាងនៅក្នុងទីផ្សារអឺរ៉ុបខាងត្បូង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា Chery បច្ចុប្បន្នជាក្រុមហ៊ុនរថយន្តធំជាងគេទី ៨ នៅក្នុងប្រទេសចិនដោយការលក់នៅឆ្នាំ ២០២២ ហើយក្រុមហ៊ុនផលិតរថយន្តចិនជាច្រើនផ្សេងទៀតគ្រោងនឹងពង្រីកខ្លួនទៅកាន់ទីផ្សារអឺរ៉ុបផងដែរ ។ ក្រុមហ៊ុន Chery បាននាំរថយន្តរបស់ទៅកាន់ទីផ្សារអឺរ៉ុបដំបូងគេរបស់ខ្លួនគឺម៉ូដែល Omoda5 ដែលមានតម្លៃលក់ ៣១ ៣៩៣ ដុល្លាររួចមកហើយ ។

ជាមួយគ្នានេះផងដែរ លោក Jochen Tueting នាយកប្រតិបត្តិនៃក្រុមហ៊ុន Chery Europe បានប្រាប់គេហទំព័ររ៉យទ័រថាក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកដំណើរការម៉ាកយីហោទាំង ៣ នៅក្នុងទីផ្សារអឺរ៉ុបសំខាន់ៗរួមទាំងប្រទេសអាល្លឺម៉ង់ ចក្រភពអង់គ្លេស អេស្ប៉ាញ និងបារាំង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម