Chery Discovery 06 ទំនើបមិនចាញ់ Land Rover ឯតម្លៃលក់អត់ដល់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery Auto បានធ្វើការដាក់បង្ហាញចេញនៅជាផ្លូវការនៅរថយន្ត Chery Discovery 06 ដែលមានតម្លៃលកចាប់ពី ១៦ ៤៧២ ដុល្លារ ដល់ ១៩ ៧១៣ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះ ជាប្រភេទ SUV ខ្នាតធំដែលមានការឌីស្សាញស្រដៀងគ្នាទៅនឹងរថយន្ត Land Rover ដោយប្រវែងតួខ្លួនសរុប ៤ ៥៣៨ ម.ម ទទឹង ១ ៨៩៨ ម.ម កំពស់ ១ ៦៨០ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៧២ ម.ម និងកំពស់ពីដីទៅបាត ២០០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ពនិងត្រឡោកកញ្ចក់ចំហៀងមុខងារក្តោបអូតូ ព្រមទាំងថាសកស់ស្ព័រទំហំ ១៩ អ៉ីញជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ឌីស្សាញផ្តោតលើប្រណិតភាព និងពោរពេញទៅដោយបច្ចកវិទ្យា ដោយនៅលើតាប្លូមានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៣,២ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 កន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Panoramic Sunroof ឧបករណ៍បំពងសំឡេងម៉ាក SONY ៨ ចំនុច និងកាម៉េរា ៥៤០ ដឹក្រេផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbo អាចផលិតកម្លាំងបាន ១៩៤ សេះ និងកម្លាំងរមួល ១៩៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ និងមានជម្រើសប៉ុង ១ និងប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម