ក្រុមហ៊ុន General Motors ផលិតរថយន្តអគ្គិសនី សម្រាប់ហុងដា

កាលពីខែកញ្ញាឆ្នាំ ២០២០កន្លងទៅ ក្រុមហ៊ុនរថយន្តអាមេរិក GM និងក្រុមហ៊ុនរថយន្តជប៉ុន Honda បានសម្រេចចិត្តចាប់ដៃគ្នាជាមួយនឹងការបង្កើតបុត្រសម្ព័ន្ធដើម្បីផលិតរថយន្ត។ នៅពេលនោះវាត្រូវបានលើកឡើងដើម្បីពិភាក្សា ពីរចនាសម្ព័ន្ធ និងការលើកទឹកចិត្ត នឹងត្រូវចែករំលែកទៅវិញទៅមកសម្រាប់កិច្ចសហប្រតិបត្តិការ។

ហើយនាពេលនេះ យោងតាមប្រភពជាច្រើនដែលបានលើកឡើង បានឱ្យដឹងថាក្រុមហ៊ុន General Motors (GM) នឹងផលិតរថយន្តអគ្គិសនីចំនួន ២ គ្រឿងសម្រាប់ក្រុមហ៊ុនហុងដា នាពេលខាងមុខនេះ។ ជាក់ស្តែង Honda EV ស៊េរីថ្មីនឹងត្រូវផលិតចេញពីរោងចក្ររបស់ក្រុមហ៊ុន GM នៅប្រទេសម៉ិកស៊ីកូ រីឯ Acura EV នឹងផលិតនៅអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី Honda EV នឹងត្រូវផលិតនៅរោងចក្រនៅ Ramos Arizpe ប្រទេសម៉ិកស៊ិក ដូចគ្នានឹងរថយន្ត Chevrolet Blazers និង Equinoxដែរ។ ចំណែក Acura EV ក៏ត្រូវផលិតពីរោងចក្ររបស់ក្រុមហ៊ុន GM នៅ Spring Hill រដ្ឋ Tennessee សហរដ្ឋអាមេរិកដែលរោងចក្រ GMC Acadia, Cadillac XT5 និង XT6 កំពុងផលិត។

កាលពីឆ្នាំ២០២០ ក្រុមហ៊ុនផលិតរថយន្តអាមេរិកមួយនេះធ្លាប់បាននិយាយថា ពួកគេគួរផ្សារភ្ជាប់ទំនាក់ទំនងជាមួយយីហោជប៉ុន ដើម្បីអភិវឌ្ឍយានយន្តអគ្គិសនី ហើយផ្តល់នូវបច្ចេកវិទ្យា OnStar សម្រាប់ផលិតផលហុងដាផងដែរ។ ការផលិតរថយន្តអគ្គិសនីចំនួន ២ របស់ក្រុមហ៊ុនហុងដានៅរោងចក្រ GM គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៣។ ហើយរថយន្តអគ្គិសនីទាំងពីរនេះ អាចត្រូវ លក់ជាម៉ូដែលឆ្នាំ ២០២៤ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម