ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ក្រុមហ៊ុន Hyundai ធ្វើតេស្តឡានក្រុងប្រើអ៊ីដ្រូហ្សែន នៅអឺរ៉ុប ចាក់មួយពេញជិះបាន ៥០០គីឡូម៉ែត្រ

ក្រុមហ៊ុន Hyundai ធ្វើតេស្តឡានក្រុងប្រើអ៊ីដ្រូហ្សែន នៅអឺរ៉ុប ចាក់មួយពេញជិះបាន ៥០០គីឡូម៉ែត្រ

ក្រុមហ៊ុន Hyundai បានចាប់ផ្តើមធ្វើតេស្តរថយន្តក្រុង Hyundai Elec City ដែលដំណើរការដោយថាមពលអ៊ីដ្រូហ្សែន នៅក្នុងទីក្រុងម៉ូនិច ប្រទេសអាល្លឺម៉ង់ មុនពេលចាប់ផ្តើមចេញលក់លើទីផ្សារនៅអឺរ៉ុប ជាផ្លូវការ។

រថយន្តក្រុង Elec City អាចបើកបរបានចម្ងាយ ៥០០គីឡូម៉ែត្រ បន្ទាប់ពីចាក់ពេញម្តង ដោយបំពាក់ជាមួយប្រព័ន្ធអ៊ីដ្រូហ្សែនទំហំ ៩០គីឡូវ៉ាត់(១២១សេះ) ចំនួនពីរ។ អ៊ីដ្រូហ្សែនរាវត្រូវបានរក្សាទុកនៅក្នុងធុងទំហំ ៣៤គីឡូក្រាមចំនួន ៥ និងមានទីតាំងនៅលើដំបូលរថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តក្រុងប្រើអ៊ីដ្រូហ្សែន ត្រូវបានគេរំពឹងថានឹងក្លាយជារឿងពេញនិយមនាទសវត្សក្រោយ យ៉ាងហោចណាសនៅកូរ៉េ។ នៅទ្វីបអឺរ៉ុបច្ចុប្បន្ន ទីក្រុងម៉ូស្គូមានឡានក្រុងអគ្គិសនីចំនួនជាង ៦០០គ្រឿង ហើយគ្រោងនិងដាក់ពង្រាយបន្ថែមរាប់រយបន្ថែមទៀតនៅចុងឆ្នាំ ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម