ក្រុមហ៊ុន Renault បង្ហាញរថយន្ត​ Van ​អគ្គិសនី​ថ្មីបី​ម៉ូឌែលមើលទៅទាក់ទាញខ្លាំង

ក្រុមហ៊ុន Renault បានបង្ហាញជាសាធារណៈនូវរថយន្ដ Van ​អគ្គិសនី​បី​ម៉ូឌែល នៅឯពិព័រណ៍យានយន្តពាណិជ្ជកម្មឆ្នាំ 2025 នៅទីក្រុង Birmingham។

Renault Unveils Next-Generation Electric Light Commercial Vehicles:  Estafette, Goelette, and Trafic | Car Divisionរថយន្ដ Van ​អគ្គិសនី​បី​ម៉ូឌែលមានឈ្មោះ Trafic, Estafette និង Goelette ហើយក្រុមហ៊ុនេះបានសន្យានឹងបំពាក់មកជាមួយបច្ចេកវិទ្យាការសាកថ្មលឿនបំផុតលើរថយន្ដផងដែរ។ រថយន្តថ្មីទាំង៣ម៉ូឌែលនេះគឺជាផ្នែកមួយនៃការបណ្ដាក់ទុនរួមគ្នាហៅថា Flexis ដែលជាភាពជាដៃគូរវាងក្រុមហ៊ុន Renault, ក្រុមហ៊ុន Volvo Group និង CMA CGM។

Renault Unveils Next-Generation Electric Light Commercial Vehicles:  Estafette, Goelette, and Trafic | Car Divisionរថយន្ត Trafic ត្រូវបានរចនាឡើងវិញ ក្នុងទម្រង់ជារថយន្តប្រើប្រាស់អគ្គិសនីសុទ្ធនេះ។ រថយន្ដនេះគឺជារថយន្ត mid-sized panel van នឹងត្រូវបានលក់រួមគ្នាជាមួយរថយន្ត Trafic ជំនាន់ចាស់ដែលប្រើម៉ាស៊ីនចំហេះខាងក្នុង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Goelette គឺជាមូលដ្ឋានប្រភេទ chassis cab  ដែលមានពីទ្វារទៅមុខនិងទូសម្រាប់ដឹកឥវ៉ាន់ ដែលសមត្ថភាពផ្ទុកបានរហូតដល់ ៤តោន។ រថយន្ត Goelette ត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ ១៩៥៦ ហើយជាប្រភេទរថយន្ត Van ខ្នាតតូចដែលមានគោលបំណងសម្រាប់អ្នករកស៊ីឯករាជ្យ ឬអាជីវកម្មខ្នាតតូច។

រថយន្ត Estafette គឺជារថយន្តធំជាងគេក្នុងចំណោមរថយន្តទាំងបីម៉ូឌែល ដោយមានកម្ពស់ខ្ពស់រហូតដល់ ២,៦ ម៉ែត្រ ដែលអនុញ្ញាតឱ្យអ្នកដែលមានកម្ពស់ ១,៩ ម៉ែត្រ អាចឈរត្រង់នៅផ្នែកខាងក្រោយបាន។ រថយន្ត Estafette រចនាឡើងក្នុងគោលបំណងសម្រាប់អ្នកដឹកជញ្ជូនទាំងភ្ញៀវនិងឥវ៉ាន់។ ឈ្មោះរបស់វាបានមកពីរថយន្ត Estafette ដែលបានដាក់ឱ្យដំណើរការនៅឆ្នាំ ១៩៥៩។

The new Renault Trafic - a funky electric van that isn't from a Chinese  start up

រថយន្ដ Van ទាំងបីម៉ូឌែលនេះ ផលិតឡើងផ្អែកលើគ្រោងឆ្អឹង ‘skateboard’ ដែលមានថ្មរាបស្មើដាក់នៅពីក្រោម និងម៉ូទ័រអគ្គិសនីដែលដំឡើងនៅផ្នែកខាងក្រោយ។

ក្រុមហ៊ុន Renault មិនទាន់បានបង្ហាញអំពីប្រភេទម៉ូទ័រ ដែលបំពាក់លើរថយន្ដ Van ទាំង៣នេះនៅឡើយទេ បន្ថែមពីនេះពួកគេគ្រាន់តែបញ្ជាក់ថារថយន្ដខាងលើនេះ មានបំពាក់មកជាមួួយអាគុយ២ជម្រើសផ្សេង ដែលមានទំហំ 60kWh និង 81kWh។ ជាអាគុយដែលមានទំហំធំជាងគេ អាចបើកបានចម្ងាយរហូតដល់ ៤៤៩គីឡូម៉ែត្រ ខណៈអាគុយទំហំតូចជាងគេអាចបើកបានចម្ងាយ ៣៤៩គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម