ស្ងាត់ៗ Mini ផលិតឡានអត់ប្រើសាំងបានជាង ១១ ០០០គ្រឿងបាត់

វាមានរយៈពេលជាងមួយឆ្នាំហើយ ចាប់តាំងពីរថយន្តអគ្គិសនី Mini Cooper SE បានបង្ហាញខ្លួនជាផ្លូវការ និងចាប់ផ្តើមយុគសម័យកាលថ្មី សម្រាប់រថយន្តដែលមានអាយុកាលច្រើនឆ្នាំនេះ។

មុនពេលចេញលក់ គេរំពឹងថា រថយន្តអគ្គិសនីដំបូងបង្អស់របស់ Mini នឹងទទួលបានការគាំទ្រខ្លាំង។ នៅពេលចាប់ផ្តើមដំបូង Mini ទទួលបានការកក់ ៩០ ០០០គ្រឿង សម្រាប់រថយន្ត Cooper SE នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឥឡូវនេះ Mini កំពុងតែអបអរលើជោគជ័យនៃរថយន្ត Cooper SE បន្ទាប់ពីផលិតបានសរុបជាង ១១ ០០០គ្រឿង នៅរោងចក្រក្នុងទីក្រុង Oxford ប្រទេសអង់គ្លេស។

គួរឲ្យដឹងថា តម្រូវការលើរថយន្ត Mini Cooper SE បានរីកលូតលាស់ខ្លាំង ចាប់តាំងពីវាបង្ហាញខ្លួន ដោយក្រុមហ៊ុនរថយន្តអង់គ្លេសនេះទទួលបានការកក់ជាង ៣ ០០០គ្រឿង នៅចក្រភពអង់គ្លេសតែឯង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម