កាលពីដើមឆ្នាំកន្លងទៅ ក្រុមហ៊ុន Volvo បានធ្វើការបញ្ចេញនូវរថយន្តអគ្គិសនី C40 Recharge ហើយតាមរយ:របាយការណ៍ថ្មីមួយបានបង្ហាញថារថយន្តប្រភេទ Coupe-SUV នេះនឹងត្រូវបានចូលរួមដោយរថយន្តអគ្គិសនីខ្នាតតូចជាងមុន ថ្មីមួយម៉ូឌែលទៀត។
តាមរយ:ទស្សនាវដ្តី Car Magazine បាននិយាយថារថយន្តអគ្គិសនីខ្នាតតូចថ្មីនេះ គឺជារថយន្ត Crossover(B-segment) ដូចរថយន្ត XC20 ឬ XC30។ ហើយតាមសេចក្តីរាយការណ៍ ម៉ូឌែលនេះនឹងត្រូវប្រកួតប្រជែងជាមួយរថយន្ត Crossover ក្នុងត្រកូលរបស់ខ្លួន រួមទាំងរថយន្ត Ford Puma, Peugeot e-2008 និង opel/Vauxhall Makka-e។
នាយកប្រតិបត្តក្រុមហ៊ុន Volvo លោក Håkan Samuelsson បាននិយាយថា៖ រថយន្តនេះនឹងត្រូវផលិតឡើងលើគ្រោងឆ្អឹង Geely Sustainable Experience Architecture (GSEA) ហើយគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំ ២០៣០។
សម្រាប់ព័ត៌មានលម្អិតនៃរថយន្តនេះ នៅអាថ៌កំបាំងនៅឡើយនោះទេ ប៉ុន្តែរថយន្តនេះត្រូវបានគេរំពឹងថា វានឹងជារថយន្តអគ្គិសនីសុទ្ធ ព្រោះក្រុមហ៊ុន Volvo នឹងក្លាយខ្លួនជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី នៅត្រឹមឆ្នាំ ២០៣០៕