បងប្អូនភ្លោះត្រកូល 650 របស់ Royal Enfield សេរ៊ីឆ្នាំ ២០២១ ចេញលក់ផ្លូវការ ជាមួយតម្លៃ បច្ចេកវិទ្យា ពណ៌ថ្មី និងព័ត៌មានលម្អឹតផ្សេងទៀត

ម៉ូតូ Royal Enfield Interceptor 650 មាន ៧ ពណ៌ និង Royal Enfield Continental GT 650 មាន ៥ ពណ៌ សម្រាប់ជ្រើសរើស

ក្រុមហ៊ុន Royal Enfield បានធ្វើការប្រកាសចេញនូវម៉ូតូរបស់ខ្លួនម៉ូឌែល Interceptor 650 និង Continental GT 650 សេរ៊ីឆ្នាំ ២០២១ សម្រាប់ទីផ្សារប្រទេសឥណ្ឌាជាផ្លូវការ។ សម្រាប់ម៉ូឌែល ឆ្នាំ ២០២១នេះ បងប្អូនត្រកូល 650 ទទួលបាននូវជម្រើសពណ៌ចំនួន ៥ថ្មី, វត្ថុធាតុដើមថ្មីមួយចំនួន និងជម្រើសការឌីស្សាញផ្ទាល់ខ្លួនផងដែរ។ ចំពោះការកក់ នៃម៉ូតូទាំងពីរម៉ូឌែលនេះ អតិថិជនអាចធ្វើការកក់នៅគ្រប់ទីភ្នាក់ងាចែកចាយរបស់ក្រុមហ៊ុន Royal Enfield នៅទូទាំងប្រទេស។

ម៉ូតូ Royal Enfield ម៉ូឌែល Interceptor 650 សេរ៊ីឆ្នាំ ២០២១ មានជម្រើស មួយពណ៌ ដែលមានពណ៌ថ្មី ២ ពណ៌ និងជម្រើស ពីរពណ៌លាយគ្នា ដែលមានពណ៌ ក្រហមលាយខៀវ (Canyon Red & Ventura Blue) ដោយមានឆ្នូតកាត់ រួមជាមួយតែម Sunset និងបានអភិវឌ្ឍន៌បន្ថែមទៅប្រភេទបែបក្រូម៉េ “Chrome”  ដើម្បីបែងចែកប្រភេទកំរឹត ២។ ក្រៅពីនេះ ក៏មានជម្រើសពណ៌ផ្សេងទៀត ដូចនឹងម៉ូដែលមុនដែរ ដែលមានដូចជា៖ ពណ៌ Orange Crush (មួយពណ៌) និងពណ៌ Baker Express (ពីរពណ៌លាយគ្នា)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ជម្រើសមួយពណ៌ Interceptor 650 ឆ្នាំ២០២១ ក៏មានបន្ថែមលក្ខណៈពិសេសដូចជា យ៉ាន់កង់ខ្មៅ និងរបាំងការពារភក់ផងដែរ។

ចំណែក Royal Enfield Continental GT 650 ក៏បានផ្តល់នូវជម្រើស ៥ពណ៌ថ្មីរួមមាន៖ Rocker Red និង British Racing Green មកជាស្តង់ដារ(ជម្រើសមួយពណ៌) និងជម្រើសពណ៌ដែលចង់បាន (ពីរពណ៌លាយគ្នា) ដូចជា៖ Dux Deluxe និង Ventura Storm និងការអភិវឌ្ឍន៌បន្ថែមើលក្រូម៉េ ‘Chrome’ ទៅលើប្រភេទ Mister Clean។

ខាងក្រោមនេះ ជាតម្លៃម៉ូដែល Royal Enfield Interceptor 650 ឆ្នាំ២០២១ (គ្រប់ទីតាំងទាំងអស់ លើកលែង Karnataka និង Kerala)៖

  • Interceptor 650 Standard ២០២១ (ជម្រើសមួយពណ៌) តម្លៃ Rs 2,75,467
  • Interceptor 650 Custom ២០២១ (ជម្រើសពីរពណ៌លាយគ្នា) តម្លៃ Rs 2,83,593
  • Interceptor 650 Chrome Mark 2 ២០២១ តម្លៃ Rs 2,97,133

ចំពោះតម្លៃម៉ូដែល Royal Enfield Continental GT 650 ២០២១ វិញ (គ្រប់ទីតាំងទាំងអស់ លើកលែង Karnataka និង Kerala)៖

  • Continental GT 650 Standard ២០២១ (ជម្រើសមួយពណ៌) តម្លៃ Rs 2,91,701
  • Continental GT 650 Custom ២០២១ (ជម្រើសពីរពណ៌លាយគ្នា) តម្លៃ Rs 2,99,830
  • Continental GT 650 Chrome Mister Clean ២០២១ តម្លៃ 3,13,367

ក្រុមហ៊ុន Royal Enfield បានផ្តល់ជូននៅជម្រើសសម្រាប់ការពេញចិត្តផ្ទាល់ខ្លួន និងគ្រឿងលំអរបំពាក់បន្ថែម ដោយបានធ្វើការអភិវឌ្ឍន៌ទៅលើកូនភ្លោះទាំងពីរ។ សម្រាប់ប្រភេទ Interceptor 650 ឆ្នាំ២០២១ មាន ២ជម្រើសទៅលើកែបអង្គុយ (កែបអង្គុយ ២ សម្រាប់ការធ្វើដំណើរជាស្តង់ដារ និងកែបអង្គុយមានលេងថ្នេរដេរយ៉ាងស៊ីវីល័យ និងមានលេងស្ទាយនៅខាងក្រោយ) ម៉ាស៊ីន និងគំរបការពារម៉ូមទឹកខាងក្រោម ក៏បំពាក់ដោយការលេងផ្សេងគ្នា កញ្ជក់សងខាង កម្ពស់ខ្ពស់ រចនាយ៉ាងទាក់ទាញ។ សម្រាប់ប្រភេទ Continental GT 650 ក៏មានជម្រើសបែបខ្មៅ លេងមួយតួរខ្លួនបែបស៊ីវីល័យបំផុត។

ជម្រើសចង់បានផ្ទាល់ខ្លួន និងគ្រឿងលំអរតុបតែង មានការធានាជាស្តង់ដាររយៈពេល ២ ឆ្នាំ នេះបើតាមក្រុមហ៊ុនបញ្ជាក់។

បងប្អូនត្រកូល Royal Enfield 650 ទាំង២ មានបំពាក់ជាមួយម៉ាស៊ីនភ្លោះស្របគ្នាកម្លាំង ៦៤៨cc ភ្ជាប់ជាមួយកង្ហារស្អំម៉ាស៊ីន (air-cooled 650 parallel twin) ប្រើប្រាស់ប៉ិច ដែលមានកម្លាំង ៤៧ bhp និងកម្លាំងបង្វិល ៥២Nm ដំណើរការដោយប្រអប់លេខ ៦វគ្គ ចូលលេខបានលឿន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម