
[បរទេស] ជាមួយដំណើរយ៉ាងលំបាកលំបិនក្នុងឆ្នាំ២០២៥នេះ ដែលមានទាំងការធ្លាក់ចុះប្រាក់ចំណេញនៃអាជីវកម្មរបស់ខ្លួនផង និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃឧស្សាហកម្មរថយន្តរបស់ប្រទេសចិនផង ពេលនេះ ក្រុមហ៊ុនរថយន្ត Polestar របស់ស៊ុយអែត បានសម្រេចចិត្តគ្រោងនឹងបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសចិនជាផ្លូវការនៅចុងឆ្នាំ២០២៥ នេះហើយ ក្រោយប្រតិបត្តិការអាជីវកម្មអស់រយៈពេលប្រមាណ ៥ឆ្នាំ នៅក្នុងទីផ្សារមួយនេះ។
ក្នុងនោះ បើយោងតាមទិន្នន័យផ្លូវការពីខាងប្រទេសចិនផ្ទាល់បានឲដឹងថា ក្នុងរយៈពេលកន្លះឆ្នាំមកនេះ ក្រុមហ៊ុន Polestar ផ្ទាល់គឺបានលក់រថយន្តរបស់ខ្លួនបានចំនួនតែ ៦៩ គ្រឿង ប៉ុណ្ណោះ នៅក្នុងប្រទេសចិន ខណៈនៅក្នុងខែមេសា និងឧសភា គឺមិនមានចំនួនលក់ឡើយ (០គ្រឿង)។
គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Polestar ផ្ទាល់ គឺមានហាងលក់រថយន្តរបស់ខ្លួនតែមួយប៉ុណ្ណោះ គឺស្ថិតនៅក្នុងទីក្រុងសៀងហៃ ខណៈការលក់តាមប្រព័ន្ធអ៊ីនធឺណិតវិញ គឺមិនមានឡើយ៕