ក្រៅពីផ្លាកសញ្ញាបន្ថយល្បឿន គឺនៅមានគំនូសចរាចរណ៍មួយទៀតដែលដាស់តឿនឲ្យអ្នកបើកបរត្រូវបន្ថយល្បឿនផងដែរ

នៅពេលលោកអ្នកបើកបរជិតដល់តំបន់ទីប្រជុំជន ឬតំបន់ដែលមានសាលារៀន មន្ទីរពេទ្យ ឬចំណុចផ្លូវប្រសព្វជាដើមនោះ លោកអ្នកប្រាកដជាបានឃើញនូវផ្លាកសញ្ញាបន្ថយល្បឿន ដែលតម្រូវឲ្យអ្នកបើកបរយានជំនិះគ្រប់ប្រភេទបន្ថយល្បឿន។

តើអ្នកដឹងទេ ក្រៅពីនេះផ្លាកសញ្ញានេះ ក៏នៅមានគំនូសចរាចរណ៍មួយទៀតដែលដាស់តឿនឲ្យអ្នកបើកបរ ត្រូវបន្ថយល្បឿនផងដែរ នោះគឺ គំនូសរំញ័រ (Rumble Stripes)។ គំនូសនេះ បង្កើតឲ្យមានសំឡេង និងរំញ័រពេលកង់រថយន្តកិន ដើម្បីឲ្យអ្នកបើកបរដឹងខ្លួនប្រុងប្រយ័ត្ន និងបន្ថយល្បឿន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការដាក់គំនូសនេះ ធ្វើឡើងនៅជិតកន្លែងដែលមានផ្លូវកោង នៅតាមច្រកចូលចំហៀងផ្លូវល្បឿនលឿន ឬចំណុចដែលមានគ្រោះថ្នាក់ជាដើម។

គួរដឹងថា អ្នកបើកបរត្រូវប្រើប្រាស់ល្បឿនស្របតាមច្បាប់ និងផ្លាកសញ្ញាកំណត់ល្បឿន។ អ្នកបើកបរត្រូវគ្រប់គ្រងលើល្បឿនបើកបររបស់ខ្លួនជានិច្ច និងត្រូវបន្ថយល្បឿនក្នុងករណីដូចជា ពេលជៀសគ្នានៅលើផ្លូវវចង្អៀត ពេលជិតដល់ផ្លូវរថភ្លើងឆ្លងកាត់ ពេលប្តូរទិសចរាចរណ៍ ពេលជិតដល់ចំណុចផ្លូវបត់ ផ្លូវកោង ផ្លូវប្រសព្វ ឬរង្វង់មូល និងជាពិសេសគឺត្រូវគោរពតាមផ្លាកសញ្ញា និងគំនូសចរាចរណ៍បន្ថយល្បឿន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម