គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ណែនាំនៃការប្រើប្រាស់គ្រុបតេលេក្រាម “សុវត្ថិភាពចរាចរណ៍យើង OUR ROAD SAFETY” ក្នុងការផ្តល់នូវព័ត៌មាន

[ព័ត៌មានក្នុងស្រុក] គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការបង្កើតនូវគ្រុបតេលេក្រាម (Telegram Group) ឈ្មោះ”សុវត្ថិភាពចរាចរណ៍យើង OUR ROAD SAFETY” ជូនដល់សារធារណជនគ្រប់រូបក្នុងប្រើប្រាស់ដោយសេរី ក្នុងការផ្តល់ជូននូវព័ត៌មានអំពីស្ថានភាពចរាចរណ៍ផ្លូវគោកទាន់ហេតុការណ៍ បន្ថែមពីលើបណ្តាញសង្គម ឬកម្មវិធីមួយចំនួនទៀត ដែល​គណៈកម្មាធិការ​ជាតិ​មួយ​នេះ​កំពុង​ទំនាក់ទំនង​ជាមួយ​សាធារណជន សំដៅ​បង្ការ​ទប់ស្កាត់​កាត់បន្ថយ​គ្រោះថ្នាក់ និង​បង្ការ​ទប់ស្កាត់​អំពើ​ល្មើសច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដែលមាន​នៅលើ​ផ្លូវថ្នល់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

គួរបញ្ជាក់ផងដែរថា ការសម្រេចនៃការបង្កើតគ្រុបតេលេក្រាម (Telegram Group) ឈ្មោះ”សុវត្ថិភាពចរាចរណ៍យើង OUR ROAD SAFETY”នេះ ត្រូវបានអនុវត្តន៍ឡើង តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់​របស់​ សម្តេចអគ្គមហាសេនាបតីតេជោ ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ ៤៨ កាលពី​ថ្ងៃទី​ ៣ ខែមករា ឆ្នាំ​ ២០២២​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះដែរ ដើម្បីធានាបាននូវការផ្តល់ព័ត៌មានជាក់លាក់នៅក្នុងគ្រុបតេលេក្រាមនេះ  គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការណែនាំដូចជា៖

  • សូម​ផ្តល់ព័ត៌មាន ទីតាំង និង​ពេលវេលា នៃ​ហេតុការណ៍​ពិតប្រាកដ និង​ច្បាស់លាស់
  • សូម​ផ្តល់​រូបភាព ឬ​វីដេអូរ​ខ្លីៗ នៃ​ហេតុការណ៍ ពិតៗ ជាក់ស្តែង
  • ​សូម​ផ្តល់​ខ្លឹមសារ​ព័ត៌មាន​ដោយ​ប្រកាន់ខ្ជាប់​តាម​ក្រមសីលធម៌​
  • សូមកុំផ្តល់នូវព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលមានចរិកញុះញង់ មួលបង្កាច់ បង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដតៃ ឬប្រើពាក្យពេចន៍អសុរុះ ឬរូបភាពអាសអាភាស ដែលអំពើទាំងនេះនឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។
  • សូមកុំផ្តល់ព័ត៌មាន ដែលខុសពីព័ត៌មានស្តីពីចរាចរណ៍ផ្លូវគោក។

បន្ថែមពីនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកក៏អាចរាយការណ៍តាមរយៈកម្មវិធី «​ថែទាំ​ផ្លូវ ROAD CARE Mobile App» ដែល​អាច​ទាញយក​ពី App Store ឬ Play Store ដោយកម្មវិធី​នេះ​នឹង​បញ្ជូន​ព័ត៌មាន​ទៅ​ក្រុម​តេឡេក្រាម «​សុវត្ថិភាព​ចរាចរណ៍​យើង OUR ROAD SAFETY» ដោយ​ភ្ជាប់​ព័ត៌មាន​ទីតាំង និង​ពេលវេលា​ដោយ​ស្វ័យប្រវត្តិ​ផងដែរ៕

ដើម្បីជ្រាប់កាន់តែច្បាស់​ សូមអាននូវសេចក្តីណែនាំខាងក្រោម៖

ប្រភព៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ផ្ទាំងផ្សាយពាណិជ្ជកម្ម